• Yodpanomrung
  • Jitmuangnon

"The Lightning Knee"

កម្ពស់
177​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 65.8
ក្លឹប​
Jitmuangnon Gym
មក​ពី
ថៃ
កម្ពស់
177​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 65.8
ក្លឹប​
Jitmuangnon Gym
មក​ពី
ថៃ

អំពី

ជើង​ឯក​មួយ​ថៃ​ពិភព​លោក​ច្រើន​សម័យ Yodpanomrung Jitmuangnon មិន​ដូច​​ជា​វីរបុរស​​ដែល​យើង​ឃើញ​សព្វ​ថ្ងៃ​​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​ជា​ក្មេង​ខ្ជិល​ម្នាក់​ដែល​ចូល​ចិត្ត​តែ​វីដេអូហ្គេម​ដើម្បី​ហ្វឹកហាត់។

ក្នុង​ការ​​ព្យាយាម​អូស​ទាញ​គាត់​ចេញ​ពី​ហ្គេម​យ៉ាង​ងុបងល់ ឪពុក​របស់ខ្លួន​បាន​ដាច់​ចិត្ត​បញ្ជូន​កូន​ទៅ​​ហ្វឹកហាត់​នៅ​ក្លឹប​ប្រដាល់​មួយ​នៅ​ពេល​គាត់​ទើប​អាយុ​៩​ឆ្នាំ​ បើ​ជា​កូន​មុន​ចូល​ចិត្ត​ប្រដាល់​ក៏​ដោយ។ យ៉ាង​ណា យុវជន​រូប​នេះ​​មិន​រត់​គេច​ពី​កន្លែង​ហ្វឹកហាត់​ទេ  ប៉ុន្តែ​រូប​គេ​បាន​ព្យាយាម​ហ្វឹកហាត់​បាន​៣​ឆ្នាំ​ទាំង​មិន​យល់​ការណ៍​ច្បាស់​លាស់។

សំណាង​ល្អ​ ឪពុក​របស់​គេ​បានបញ្ចុះ​បញ្ចូល​កូន​ប្រុស​ឲ្យ​អត់​ធន់​ និង​បន្ត​​វិថី​មួយ​ថៃ​ទៀត ហើយ​ក៏​បាន​កែ​ប្រែ​ជីវិត​របស់​គេ​ទាំង​ស្រុង​តែ​ម្តង។  Yodpanomrung បាន​ធំ​​ដឹង​ក្តី​ឡើង​​​ជា​មួយ​នឹង​សេចក្តី​ស្រឡាញ់​ចំពោះ​ប្រដាល់​មួយ​ថៃ នៅ​ពេល​រូប​គេ​ដឹង​ថា អាជីព​នេះ​អាច​ឲ្យ​រូប​គេ​រស់​បាន និង​ជួយ​ទំនុក​បំរ៉ុង​ក្រុម​គ្រួសារ​ថែម​ទៀត។ ទី​បំផុត រូប​គេ​បាន​ជោគជ័យ​លើ​វិថី សង្វៀន​ប្រដាល់។

ទោះ​ជា​នៅ​ក្មេង​ខ្ចី ក៏​គាត់​បាន​ឆ្លង​កាត់​ការ​ប្រកួត​រាប់​មិន​អស់​ដោយ​ទទួល​បាន​ជ័យជម្នះ​ជាង​២០០ដង​ និង​ឈ្នះ​ខ្សែ​ក្រវាត់់​ពិភព​លោក​ជា​ច្រើន​គ្រឿង​ក្នុង​មាន​ខ្សែក្រវាត់ WPMF, WMC និង Omnoi Stadium Muay Thai World Championships។

Yodpanomrung កំពុងរីករាយ​ក្នុង​ការ​តំណាង​ឲ្យ​ប្រទេស​ជាតិ​របស់​ខ្លួន​ និង​ជា​កីឡាករ​ជម្រើស​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ។ រូប​គេ​សង្ឃឹម​ថា នឹង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ខ្ចរខ្ទារ​ទូទាំង​ពិភព​លោក​តាម​រយៈការ​ប្រកួត​នៅ ONE Super Series៕

 

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។