Women's Strawweight ម្ចាស់ខ្សែក្រវាត់ពិភពលោក

  • Xiong
  • Jing Nan

"The Panda"

កម្ពស់
165​ កម្ពស់
ទម្ងន់កំណត់
56.7 គីឡូក្រាម
ក្រុម
Bali MMA
មក​ពី
ប្រទេសចិន
កម្ពស់
165​ កម្ពស់
ទម្ងន់កំណត់
56.7 គីឡូក្រាម
ក្រុម
Bali MMA
មក​ពី
ប្រទេសចិន

អំពី

ក្នុង​ការ​ស្វែងរក​ក្ដី​សុបិន​ពេញ​មួយ​ជីវិត​របស់​នាង​នៃ​ការ​ក្លាយ​ជា​អត្តពលិក​ម្នាក់ ម្ចាស់​ខ្សែក្រវាត់​ ONE Women’s Strawweight World Champion កីឡា​ការិនី Xiong Jing Nan ដំបូង​ឡើយ​ចូល​ហ្វឹកហាត់​​អាជីព​កីឡា​លើក​​ទម្ងន់ ប៉ុន្តែ​​បន្ទាប់​មក​ជ្រើសរើស​កីឡាករ​ប្រដាល់​ជំនួស​វិញ។ ចាប់​ចិត្ត​ជាមួយ​សិល្បៈ​ក្បាច់​គុន ដំបូង​នាង​ចាប់​ផ្ដើម​​ហាត់​នៅ​អាយុ​១៨​ឆ្នាំ​ជា​សមាជិក​របស់​ក្រុម​ប្រដាល់​នារី​ក្នុង​ខេត្ត​ Shandong ប្រទេស​ចិន ហើយ​មិន​យូរ​ប៉ុន្មាន​ក៏​បាន​ឡើង​ប្រកួត​តំណាង​ឲ្យ​ជាតិ។

លើក​ទឹកចិត្ត​ដោយ​ឪពុក​របស់​នាង​ក្នុង​ការ​ផ្ដោត​លើ​សិល្បៈ​​ក្បាច់គុន នាង​បាន​រីកចម្រើន​​ច្រើន។ ក្រៅ​ពី​នេះ នាង​ត្រូវ​បាន​ជំរុញ​​​ទឹកចិត្ត​ដោយ​ខ្សែភាពយន្ត​​ក្បាច់គុន​ចិន​នៅ​តាំង​ពី​ក្មេង ហើយ​តែងតែ​រស់នៅ​រៀនតាម​​​តម្លៃ​ក្លាហាន​របស់​​តួអង្គ​ដែល​នាង​បាន​ឃើញ​នៅ​លើ​កញ្ចក់​ទូរទស្សន៍។ ក្រៅពី​​ព្យាយាម​ក្រោក​ឈរ​ជម្នះ​ភាព​ទន់ខ្សោយ​និង​មើលងាយ Xiong បាន​លះបង់​ច្រើន​ដើម្បី​​ក្លាយ​ជា​​កីឡា​ការិនី​ល្អ​ម្នាក់ ដោយ​​បាន​​ចាកចេញ​ពី​ផ្ទះ​និង​​​​​មិន​ចាយ​ពេល​សប្បាយ​ដូច​យុវវ័យ​ធម្មតា ​ដើម្បី​ផ្ដោត​លើ​ការ​ហ្វឹកហាត់​សម្រាប់​ការ​ប្រកួត។ ក្រោយ​ពី​បន្ថែម​​ចំបាប់​ប្រេស៊ីល (BJJ) ក្នុង​ជំនាញ​របស់​​ខ្លួន នាង​​បាន​បង្ហាញ​​ទេពកោសល្យ​​គ្រប់​ទីកន្លែង​ ហើយ​​ថែម​ទាំង​ឈ្នះ​ជើងឯក​ក្នុង​កម្មវិធី China Open BJJ ទៀតផង។


បន្ទាប់​មក​នាង​បាន​កំណត់​គោលដៅ​នៅ​លើ​ការ​ប្រកួត​ក្នុង​ទ្រុង ហើយ​បាន​បញ្ចូល​ខ្លួន​​ទៅ​ក្នុង​កីឡា​នេះ​ទាំង​ស្រុង ដោយ​ហ្វឹកហាត់​៤​ដង​ក្នុង​មួយ​ថ្ងៃ​រហូត​ដល់​យប់​ជ្រៅ។ បន្ទាប់​ពី​សាង​កំណត់ត្រា​ឈ្នះ​២១​ចាញ់១ ក្នុង​ការ​ប្រកួត​នៅ​ប្រទេស​ចិន នាង​បាន​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​​ក្នុង​ស្ថាប័ន​អន្តរជាតិ ONE Championship ដោយ​បាន​ផ្ដួល​កីឡា​ការិនី April Osenio។ វា​បាន​ធ្វើ​ឲ្យ​នាង​មាន​ឱកាស​ប្រជែង​យក​ខ្សែក្រវាត់​ពិភពលោក ONE Women’s Strawweight ដោយ​ផ្ដួល​ដៃ​គូ​ឲ្យ​បោះបង់​ការ​ប្រកួត​បង្កើត​​ប្រវត្តិសាស្ត្រ​ជា​កីឡា​ការិនី​ចិន​ដំបូង​ឈ្នះ​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភពលោក។ ចាប់​តាំង​ពី​ពេល​នោះ​មក​ នាង​បាន​ចេញ​ការពារ​ខ្សែក្រវាត់​របស់​ខ្លួន​ជា​ច្រើន​ដង​និង​កំណត់​បន្ត​​ជំរុញ​ទឹក​ចិត្ត​​គ្រប់​យ៉ាង​គឺ​អាច​ធ្វើ​នៅ​នៅ​លើ​ពិភពលោក