• Wang
  • Junguang

"Golden Boy"

កម្ពស់
168​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 56.7
មក​ពី
ចិន
កម្ពស់
168​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 56.7
មក​ពី
ចិន

អំពី

“Golden Boy” Wang Junguang គឺ​ជា​ជើង​ឯក​ Enfusion Kickboxing World Champion ​ដែល​មាន​ដើម​កំណើត​មក​ពី​​ក្រុង​​ Zhoukou​ ​ប៉ុន្តែ​រូប​គេ​​បាន​សម្រេច​ចិត្ត​ទៅ​រស់​នៅ​​​​ក្នុង​ភូមិ​តូច​មួយ​ព្រោះ​​​ចូល​ចិត្ត​ជីវិត​សាមញ្ញ​ និង​ស្ងប់ស្ងាត់​ ​ដែល​មិន​មិន​រំខាន​ដល់​ការ​​ហ្វឹកហាត់​របស់​គេ។ ​

​នៅ​​ពេល​រូប​គេ​នៅ​ក្មេង​ ​​ឳ​ពុក​របស់​ខ្លួន​​បាន​​បញ្ជូន​​ទៅ​​វិហារ​សៅលិញ​ដ៏​ល្បី​មួយ​ (Shaolin Temple) ​ដើម្បី​រៀន​ក្បាច់​គុន​​កុងហ្វូ ជា​ទី​ដែល​រូប​គេ​ចាប់​ផ្ដើម​​ចូល​ប្រឡូក​​ក្នុង​អាជីព​ក្បាច់​គុន។ ​បន្ទាប់​មក​​ Wang ​បាន​ចូល​រួម​ប្រកួត​​ជាង​ ១០០ ​លើក​រហូត​ដល់​បច្ចុប្បន្ន​​ជា​មួយ​នឹង​ការ​បង្ហាញ​ថ្វី​ដៃ​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ជា​ពិសេស​ស្នៀត​​ទាត់​បង្វិល​ខ្លួន​បក​ក្រោយ​លើ​​ដើម្បី​ផ្ដួល​ Jorge Varela ​ឲ្យ​សន្លប់​កាល​ខែ​ សីហា​ ឆ្នាំ ២០១៩ កន្លង​ទៅ​ពេល​​រូប​គេ​​គ្រង​ខ្សែ​ក្រវាត់​ Enfusion World Title។ ​

Wang ​ជា​កីឡាករ​មាន​​កណ្ដាប់​ដៃ​ធ្ងន់​​ និង​ចូល​ប្រយុទ្ធ​ឥត​ឈប់ឈរ​, ​ស្នៀត​ចម្រុះ​វ៉ៃ​ចេញ​សំដៅ​ក្បាល និង ​ការ​​វ៉ៃ​​ដង​ខ្លួន​ដ៏​មាន​ប្រសិទ្ធភាព​ជា​ដើម។ ​​ឥឡូវ​នេះ​ដល់​ពេល​ដែល​ Wang ក្រេបរសជាតិ​នៅ​សង្វៀន​​​ធំ​បំផុត​​លំដាប់​អន្តរជាតិ។​ ​តារា​ចិន​កំពុង​បង្កើត​ឱកាស​​ឲ្យ​ល្បី​ឈ្មោះ​ និង​ ​ដាក់​ផែន​ការ​ក្លាយ​ជា​កីឡាករ​ចិន​ដំបូង​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE World Title។

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។