• Tial
  • Thang

"The Dragon Leg"

កម្ពស់
176​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 65.8
ក្លឹប​
Sanford MMA
មក​ពី
មីយ៉ាន់ម៉ា
កម្ពស់
176​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 65.8
ក្លឹប​
Sanford MMA
មក​ពី
មីយ៉ាន់ម៉ា

អំពី

ជើង​ឯក​ចំំបាប់​​កម្រិត​ទី​ក្រុង​ Chin State ៤​ដង​ កីឡាករ Tial Thang បាន​កើត​នៅ​ក្នុង​កសិដ្ឋាន​តូច​មួយ​​នា​ទី​ក្រុង​ Chin State ប្រទេស​មីយ៉ាន់ម៉ា ហើយ​គាត់​តែង​​មាន​​ក្តី​ស្រមៃ​តំណាង​ឲ្យ​ប្រទេស​ជាតិ​របស់​ខ្លួន​ក្នុង​វិស័យ​ក្បាច់​នា​ថ្ងៃ​ណា​មួយ។ ប៉ុន្តែ​ជីវិត​របស់​គាត់​បាន​ផ្លាស់​ប្តូរ​​នៅ​ពេល​គាត់​អាយុ​១០​ឆ្នាំ​ ដោយ​សារ​គ្រួសារ​​បាន​​ផ្លាស់​ប្តូរ​ទី​លំនៅ​ស្ទើរ​ជុំ​វិញ​ពិភព​លោក ហើយ​ចុង​ក្រោយ​ទៅ​ដល់​សហរដ្ឋ​អាមេរិក។

ដើម្បី​សម្រប​ខ្លួន​​​ជា​មួយ​​ភាសា​ និង​វប្បធម៌​​ចម្រុះ​ជា​ច្រើន​​​បាន​ធ្វើ​ឲ្យ​ជីវិត Tial ធំ​ដឹង​ក្តី​ឡើង​​ជួប​នឹង​បញ្ហា​ប្រឈម​រាប់​មិន​អស់​ ប៉ុន្តែ​​កីឡា​បាន​ក្លាយ​ជា​ជម្រើស​ល្អ​មួយ​ក្នុង​ជីវិត​​ដើម្បី​ទំនាក់​ទំនង និង​បង្កើត​មិត្ត​ភក្តិ​ថ្មី។ គាត់​បាន​​ចូល​រួម​ជា​មួយ​​ក្រុម​ចំបាប់​នៅ​ពេល​គាត់​រៀន​ថ្នាក់​ទី​៧ និង​​បាន​ចាប់​ផ្តើម​ប្រដាល់​ចំបាប់​ដោយ​ជោគជ័យ។

​ពេល​​នៅ​​​សាលា​រៀន គាត់​បាន​ប្រកួត​ចំបាប់​ឈ្នះ​​ជាង​៥០០​ដង​ដើម្បី​បើក​ផ្លូវ​ឆ្ពោះ​ទៅ​ប្រកួត​ជើង​ឯក​ New York State Championships សម្រាប់វិញ្ញាសា​សេរី និងក្រិចកូរ៉ូម៉ង់ (Freestyle and Greco-Roman Wrestling)។ គាត់​ក៏​បាន​ឈ្នះ​ការ​ប្រកួត​ជឺជិតស៊ូ​​៥០​ដង​ដែល​បាន​ធ្វើ​ឲ្យ​គាត់​ពិចារណា​ចាប់​អាជីព​ប្រដាល់​គុន​ចម្រុះ​ជា​ផ្លូវ។

ទោះ​ជា​យ៉ាង​ណា គាត់មិន​មាន​មហិច្ឆតា​ខ្លាំង​​ក្នុង​កីឡា​គុន​ចម្រុះ​រហូត​ដល់​គាត់​បាន​ឃើញ​ម្ចាស់​ជើង​ឯក​គុន​ចម្រុះ​ពិភព​លោក​ពីរ​ប្រភេទ​ទម្ងន់ ONE World Champion គឺ​កីឡាករ​ Aung La N Sang។ ដោយ​បាន​ឃើញ​បុគ្គល​លេច​​ធ្លោ​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ជា​ប្រទេស​ក្តី​ស្រមៃ​របស់​ខ្លួន  Tial ចាប់​ផ្តើម​មាន​មហិច្ឆតា​ធំ និង​ស្វែង​រក​ការ​ហ្វឹកហាត់​ជា​មួយ Aung La ភ្លាម​ៗ​តែ​ម្តង។

ទី​បំផុត គាត់​បាន​ជួប​វីរបុរស​​មីយ៉ាន់ម៉ា​ដែល​ជា​និម្មិត​រូប​របស់​ខ្លួន ហើយ​ជីវិត​របស់​គាត់​ក៏​​បាន​ប្រែ​ប្រួល​ចាប់​តាំង​ពី​នោះ​មក។ Aung La បាន​ប្រាប់​គាត់​ថា គាត់នឹង​មិន​ជោគជ័យ​ទេ ប្រសិន​បើ​គាត់​មិន​មាន​ការ​ប្តេជ្ញា​ពេញ​ទំហឹង​ក្នុង​ការ​ហ្វឹកហាត់។ ពាក្យ​សំដី​ទាំង​នោះ​ហើយ​បាន​ជំរុញ​ឲ្យ Tial ដាក់​ចិត្ត​កាយ​ហ្វឹកហាត់​ទាំង​ស្រុង និង​មាន​ជំនឿ​ចិត្ត។

ពេល​នោះ​ គាត់​បាន​បោះ​បង់​ចោល​ការងារ​ដែល​មាន​ប្រាក់​ខែ​ច្រើន និង​បាន​​ធ្វើ​ដំណើរ​ស្ទើរ​ទូទាំង​ប្រទេស​ដើម្បី​ហ្វឹកហាត់​ជា​មួយវីរបុរស​របស់​ខ្លួន ហើយ​ឥឡូវ​គាត់​ថែម​ទាំង​បាន​ចូល​រួម​ជា​មួយ​ Aung La នៅ​លើ​ឆាក​អន្តរជាតិ ONE Championship ដើម្បី​បំពេញ​ក្តី​ស្រមៃ​របស់​ខ្លួន​​ក្នុង​អាជីព​ប្រដាល់​គុន​ចម្រុះ៕

 

 

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។