• Superlek
  • Kiatmoo9

"The Kicking Machine"

កម្ពស់
171​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 61.2
ក្លឹប​
Kiatmoo9
មក​ពី
ថៃ
កម្ពស់
171​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 61.2
ក្លឹប​
Kiatmoo9
មក​ពី
ថៃ

អំពី

​វា​មិន​មាន​អ្វី​ត្រូវ​​ភ្ញាក់ផ្អើល​​នោះ​ទេ​ដែល​ម្ចាស់​​ជើង​ឯក​មួយ​ថៃ​​ពិភព​លោក​​ពីរ​សម័យ​កាល​ Superlek Kiatmoo9 ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​​ល្អ​ម្នាក់​ជា​សកល​ ព្រោះ​រូប​គេ​​បាន​ចំណាយ​​ពេល​ហ្វឹកហាត់​មួយ​ថៃ​​តាំង​​នៅ​​វ័យ​ក្មេង​មក​ម៉្លេះ​។

ដោយ​ធំ​ដឹង​ក្ដី​នៅ​ខេត្ត​បូរីរ៉ុំា​ ភាគ​ខាង​​ជើង​នៃ​ប្រទេស​​ថៃ​ Superlek ​​ហ៊ុមព័ទ្ធ​ដោយ​​​អ្នក​ហាត់​ក្បាច់​គុន​មួយ​ថៃ​កម្រិត​កំពូល​នៅ​ក្លិប​​ Kiatmoo9 Gym ​​ជា​ពិសេស​​ពូ​របស់​គេ​​គឺ​ ​​វីរបុរស​ Singdam។ ​ ​​នេះ​ជា​ការ​លើក​​ទឹក​ចិត្ត​ធំ​ធេង​ដល់​ Superlek ​​ដើម្បី​ចាប់​ផ្ដើម​ហ្វឹកហាត់​​និង​ ​​ប្រកួត​នៅ​អាយុ​ ៨ ​ឆ្នាំ ​ហើយ​ធ្វើ​ការ​ងារ​ខ្លាំងក្លា​ស្រប​ពេល​​ដែល​​ខ្លួន​​មាន​ទេពកោសល្យ​ស្រាប់។ ​​ទោះ​វ័យ​​នៅ​ក្មេង​ ​ប៉ុន្តែ​​អ្នក​លេង​ក្បាច់​មួយ​ថៃ​រូប​​​​នេះ​បាន​ឈាន​​ទៅ​​ទទួល​ជ័យជម្នះ​​​លើស​ពី​ ១០០ ដង​រួច​ទៅ​ហើយ។

​ដោយ​​ឈរ​​លើ​វិថី​ដ៏​វែង​ឆ្ងាយ​ ​​​Superlek ​ ​បាន​​​​គ្រង​ជើង​ឯក​លំដាប់​ពិភព​លោក​ជា​ច្រើន​នៅ​សង្វៀន​ល្បី​ឈ្មោះ​​ Lumpinee Stadium ​ឯ​ក្រុង​បាងកក​ និង​ ​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ពី​អាជ្ញាធរ​កីឡា​​មួយ​​ថៃ​ប្រចាំ​ឆ្នាំ​​​ ២០១២​ ទៀត​​ផង​ ​(Sports Authority of Thailand Muay Thai Fighter of The Year)។​ ​​​សព្វថ្ងៃ​​​​នេះ​​ គេ​បាន​ហក់​​មក​មួយ​កម្រិត​ទៀត​ចូល​សង្វៀន​អន្តរជាតិ​​ ONE Championship​ ដែល​ Superlek ​​កំណត់​ខ្លួន​ថា​​នឹង​ក្លាយ​ជា​វីរបុរស​​ថៃ​ និង​​​ឡើង​​ដណ្ដើម​​​ការ​​ខ្សែ​ពិភព​លោក​​ឲ្យ​ខាង​តែ​​បាន។ ​ការ​តាំង​ចិត្ត​នេះ​បន្ទាប់​ពី​ទទួល​ស្នាដៃ​ជា​ច្រើន​នៅ​សង្វៀន​ល្បីៗ​​ប្រចាំ​ប្រទេស។

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។