ជើងឯកពិភពលោក Grand Prix

  • Stamp
  • Fairtex

កម្ពស់
157​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 52.2
ក្លឹប​
Fairtex Gym
មក​ពី
ថៃ
កម្ពស់
157​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 52.2
ក្លឹប​
Fairtex Gym
មក​ពី
ថៃ

អំពី

នារី​ជើង​ឯកឃីកបុកសីង​ពិភព​លោក (ONE Super Series Atomweight) និង​ជើង​ឯក​មួយ​ថៃ​ពិភព​លោក (Muay Thai World Champion) កីឡាការិនី Stamp Fairtex ចង់​ប្រកួត​មួយ​ថៃ​តាំង​ពី​អាយុ​៥​ឆ្នាំ។

ដំបូង​ឡើយ  គាត់​ចាប់​​ហាត់​ប្រដាល់​នៅ​ក្លឹបឪពុក​របស់​នាង​ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ​មួយ​ឆ្នាំ​ក្រោយ​មក នាង​បាន​បោះ​ជំហាន​​ឡើង​សង្វៀន​ដោយ​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​លើក​ដំបូង​ដោយ​ប្រើ​ពេល​ត្រឹម​តែ​៣០​វិនាទី​ប៉ុណ្ណោះ​ដើម្បី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់។

តារា​ប្រដាល់​រូប​ស្រស់ Stamp បាន​ឆ្លង​កាត់​សង្វៀន​ជាង​៨០​ដង​ដែល​ភាគ​ច្រើន​ទទួល​បាន​ជ័យជម្នះ​​រហូត​បាន​ក្លាយ​ជា​ជើង​ឯកនៅ​សង្វៀន​មួយ និង​ជើង​ឯកថ្នាក់​តំបន់​ភាគ​ខាង​ជើង​ប្រទេស​ថៃ​ពីរ​ប្រភេទ​ទម្ងន់។ កើត​នៅ​ក្នុង​គ្រួសារ​កសិករក្នុង​ខេត្តរ៉ាយុង ប្រទេស​ថៃ បន្ទាប់​មក​នាង​បាន​ផ្លាស់​ទៅ​ Pattaya តែ​ម្នាក់​ឯង​នៅ​ពេល​អាយុ​១៨​ឆ្នាំដើម្បី​បន្ត​អាជីព​ប្រដាល់​ពេញ​លេញ។ ការ​ខិត​ខំ​ប្រឹង​ប្រែង​ និង​លះ​បង់​ភាព​ស្រណុក​សុខ​ស្រួល​គ្រប់​យ៉ាង​ ទី​បំផុត​នាង​បាន​ទទួល​បាន​ផល។

សម្រាប់​ការ​ប្រកួត​លើក​ដំបូង​នៅ ONE Championship កីឡាការិនី Stamp បាន​ធ្វើ​ឲ្យ​មាន​ឥទ្ធិល​យ៉ាង​ខ្លាំង​លើ​ឆាក​អន្តរជាតិ​ដោយ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ឃីកបុកសីង​ពិភព​លោក ONE Atomweight Kickboxing។  បន្ទាប់​មក​ទៀត នាង​បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​ដោយ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក ONE Atomweight Muay Thai មួយ​ទៀត​ដើម្បី​ក្លាយ​ជា​កីឡាការិនី​តែ​ម្នាក់​គត់ និង​ទី​១​​​នៅ​ស្ថាប័ន ONE Championship ដែល​ឈ្នះ​ខ្សែក្រវាត់​ពិភព​លោក​២​ប្រភេទ​កីឡា។

ទោះ​ជា​បង្កើត​ស្នាដៃ​ដ៏​អស្ចារ្យ​រួច​ទៅ​ហើយ ក៏ Stamp មិន​ទាន់​អស់​ចិត្ត​ទេ។ នាង​នៅ​តែ​បន្ត​មហិច្ឆតា​ស្វែង​រក​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក​មួយ​ទៀត​ដែល​ជា​ប្រភេទ​កីឡា​ទី​៣។ បន្ថែម​លើ​ពី​នេះ​ទៀត នាង​ចង់​បង្ហាញ​ឲ្យ​ពិភព​លោក​ឃើញ​ថា ស្ត្រី​ក៏​ខ្លាំង​មិន​ចាញ់​បុរស និង​ផ្តល់​ភាព​រំភើប​រីក​រាយ​ដូច​បុរស​បាន​ដែរ៕

 

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។