• សុវណ្ណារី
  • អែម

"The Sweet Savage"

កម្ពស់
164​ កម្ពស់
ទម្ងន់កំណត់
61.2 គីឡូក្រាម
ក្រុម
Modern Martial Arts and Fitness
មក​ពី
ប្រទេសកម្ពុជា / សហរដ្ឋអាមេរិក
កម្ពស់
164​ កម្ពស់
ទម្ងន់កំណត់
61.2 គីឡូក្រាម
ក្រុម
Modern Martial Arts and Fitness
មក​ពី
ប្រទេសកម្ពុជា / សហរដ្ឋអាមេរិក

អំពី

អែម សុវណ្ណារី ​​មាន​ឈាម​ជ័រ​ជា​​ខ្មែរ​ដែល​​កើត​នៅ​ក្រុង​​ ឡុងប៊ិច​​ ស្ថិត​​នៅ​តំបន់​​ប្រជុំ​ជន​​ Los Angeles នៃ​​រដ្ឋ​កាលីហ្វ័ញ្ញ៉ា។ ​ដោយ​រស់​នៅ​​ធំធាត់​ជា​មួយ​​​ម្ដាយ​​ ​សុវណ្ណារី ​​បាន​អភិវឌ្ឍ​ខ្លួន​កាន់​តែ​ចាស់​ចិត្ត​ចាស់​គំនិត,​ ​​​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់,​និង ​​ពោរពេញ​ដោយ​ក្រម​សីលធម៌​​ ​តាំង​ពី​នៅ​តូច​ ​ហើយ​ក៏​បាន​មើល​ថែ​ប្អូន​បង្កើត​របស់​ខ្លួន​​ជា​មួយ​​ម្ដាយ​ផង។

ពេល​មាន​វ័យ​ ២០ ឆ្នាំ​ ​​ជីវិត​​របស់​ ​​សុវណ្ណារី ​​បាន​ផ្លាស់​ប្ដូរ​ពេល​ត្រូវ​​​​មិត្តភ័ក្ដិ​ណែ​​នាំ​ឲ្យ​​ទៅ​ហ្វឹកហាត់​នៅ​ក្លិប​ប្រដាល់​មួយ​ និង​ ​មាន​អារម្មណ៍​ដក់​ជាប់​ជា​មួយ​កីឡា​ប្រយុទ្ធ​តាំង​ពី​ពេល​នោះ​មក។ ​ទោះ​បី​ជា​ចាប់​ផ្ដើម​ហ្វឹកហាត់​សម្រាប់​កម្សាន្ត​ និង​ ​​ជា​ការ​អភិវឌ្ឍ​ខ្លួន ​ ​​​កីឡាការិនី​រូប​នេះ​​ជា​កូន​សិស្ស​​មាន​​ទេពកោសល្យ​ ​និង​​ធ្វើ​ការងារ​ខ្លាំងក្លា​ ដែល​នាំ​​ឲ្យ​​គ្រូ​បង្វឹក​របស់​គេ​បញ្ចុះបញ្ចូល​ សុវណ្ណារី​ ​ឡើង​ប្រកួត។​ ​បន្ទាប់​មក​ សុវណ្ណារី ​បាន​ឡើង​ប្រកួត​ជា​ច្រើន​ដង​​ក្នុង​ប្រភេទ​​កីឡា​ផ្សេង​គ្នា​រហូត​​ដល់​​​ចាប់​អាជីព​ជា​កីឡាការិនី​ប្រកួត​​ក្បាច់​គុន​ចម្រុះ។

សុវណ្ណារី​ ​បាន​ប្រើ​ក្បាច់​គុន​​ដ៏​ចំណាន​របស់​​ខ្លួន​​ដើម្បី​បញ្ចប់​គូ​ប្រកួត​ពីរ​​​នាក់​ដំបូង​បើ​សិន​​បូក​ចូល​គ្នា​​មិន​ដល់​​​រយៈ​ពេល​២​នាទី​​​ផង​។ ​ជ័យជម្នះ​នេះ​​ជា​កំណត់​ត្រា​ដ៏​​ល្អ​បំផុត​មួយ​ក្នុង​​ការ​ចាប់​ផ្ដើម​​អាជីព។ ​​កូន​ខ្មែរ​អាមេរិក​រូប​នេះ​​​បាន​ហ្វឹកហាត់​ជា​មួយ​​កីឡាការិនី​មាន​ឈ្មោះ​បោះ​សំឡេង​ជា​ច្រើន​នៅ​​អាមេរិក​ភាគ​ខាង​ជើង ​និង​ ​​បាន​ដាក់​គោល​​ចាប់​យក​ឱកាស​ឲ្យ​ជាប់​លាប​​​ដើម្បី​​បាន​ប្រកួត​នៅ​សង្វៀន​លំដាប់​​ពិភព​លោក​ ONE Championship។ ​សុវណ្ណារី ក៏​​ផ្ដោត​អារម្មណ៍​ខ្លាំង​ក្នុង​បំណង​ឆ្ពោះ​ទៅ​ដណ្ដើម​​ខ្សែ​ក្រវាត់​ ONE World Champion ​នា​ថ្ងៃ​មុខ​ទៀត​ផង។