• សុខ
  • ធី

កម្ពស់
163​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
61.2 គីឡូក្រាម
ក្លឹប​
Cambodian Top Team
មក​ពី
កម្ពុជា
កម្ពស់
163​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
61.2 គីឡូក្រាម
ក្លឹប​
Cambodian Top Team
មក​ពី
កម្ពុជា

អំពី

សុខ ធី គឺ​ជា​ជើង​ឯក​គុន​ខ្មែរ​​ទម្ងន់​​ Flyweight ​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​​​នៃ​ប្រទេស​កម្ពុជា។ ​ខេត្ត​នេះ​មាន​ព្រំប្រទល់​ជាប់​​​ជា​មួយ​ប្រទេស​ថៃ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ខេត្ត​បង្កើត​បាន​​នូវ​​ធនធាន​​​កីឡាករ​​​គុន​ខ្មែរ​​កម្រិត​កំពូល​​ដ៏​មាន​ទេពកោសល្យ​ប្រចាំ​ប្រទេស។ ​​ឳ​ពុក​ម្ដាយ​របស់​ សុខ ធី​ ​គឺ​ជា​កសិករ​ និង ​ជា​កម្មករ​ ​​ហើយ​ក៏​​ជា​អ្នក​គាំទ្រ​គុន​ខ្មែរ​ដ៏​ងប់ងុល​ទៀត​ផង។ ​​ឳ​ពុក​​របស់​ខ្លួន​បាន​​បញ្ជូន​សុខ ធី ​និង​ បង​ប្រុស​​​ទៅ​ហ្វឹកហាត់​ក្បាច់​គុន​តាំង​ពី​អាយុ​ ៧ ​ឆ្នាំ​​មក​​ម៉្លេះ។

តាម​រយៈ​ការ​ហ្វឹកហាត់​ខ្លាំងក្លា​ ​សុខ ធី ​​បាន​​​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​​រាប់​រយ​ដង​​ទោះ​អាយុ​ត្រឹម​ ​តែ​ ២០ ​ឆ្នាំ។ ​​ក្រៅ​ពី​​ឈ្នះ​ជើង​ឯក​ថ្នាក់​ជាតិ​ និង​ ​​ជើង​ឯក​កម្រិត​​អន្តរជាតិ​​ក្នុង​វិស័យ​គុន​ខ្មែរ​ សុខ ធី​ ក៏​បាន​ប្រឡូក​​ក្នុង​ពិភព​មួយ​ថៃ​នៅ​សង្វៀន​ល្បី​ឈ្មោះ Lumpinee Stadium ​​កាល​ឆ្នាំ​ ២០១៧ ​នៅ​ប្រទេស​ថៃ​​ និង ​ក្លាយ​ជា​កីឡាករ​​កម្ពុជា​ដំបូង​ដែល​បង្ហាញ​ខ្លួន​លើ​សង្វៀន​​មួយ​នេះ។

បច្ចុប្បន្ន​ សុខ ធី ​ ហ្វឹកហាត់​នៅ​​ក្លិប​ Cambodian Top Team ​​ក្រោម​ការ​បង្ហាត់​របស់​​​គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ ​និង​ វីរបុរស​គុន​ខ្មែរ​គ្រូ​បង្វឹក​​ សាន់ សៅយ៉ាន់។ ​​​​កីឡាករ​មក​ពី​បន្ទាយ​មាន​ជ័យ​ខំ​ហ្វឹកហាត់​ជា​មួយ​មិត្ត​រួម​​​ក្រុម​ និង​ ​ហ្វឹកហាត់​ឡាំ​គ្នា​ជា​មួយ​ដៃ​គូ។ ​ដោយ​ហ្វឹកហាត់​ជា​មួយ​មិត្ត​រួម​ក្រុម​ និង​ ដៃ​គូ​ហ្វឹកហាត់​​យ៉ាង​យក​ចិត្ត​ទុក​ សុខ ធី ​​​បង្ហាញ​ភាព​សប្បាយ​រីករាយ​​​​​ព្រោះ​​​ដឹង​​ថា​ ONE​ Championship ​​​តែង​តែ​រៀប​ចំ​គូ​ប្រកួត​ឃីកបុកសីង ​និង​​មួយ​ថៃ​នៅ​ក្នុង​​កម្មវិធី​ ONE Super Series ​ដែល​ផ្ដល់​ឱកាស​​ឲ្យ​រូប​គេ​បង្ហាញ​ស្នៀត​​​​​គុន​ខ្មែរ​​ដើម្បី​ផ្សព្វផ្សាយ​​ទៅ​កាន់​​ពិភព​លោក​។