• Singtongnoi
  • Por Telakun

កម្ពស់
168​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 61.2
ក្លឹប​
Evolve MMA
មក​ពី
ថៃ
កម្ពស់
168​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 61.2
ក្លឹប​
Evolve MMA
មក​ពី
ថៃ

អំពី

Singtongnoi Por Telakun ជា​កីឡាករ​​ដែល​មាន​បទ​ពិសោធ​ជោកជាំ​យូរ​ឆ្នាំ​​​ដោយ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​ជា​ច្រើន​គ្រឿង។ គាត់​​កើត​នៅ​ក្នុង​គ្រួសារ​កីឡា​មួយ និង​បាន​ដើរ​តាម​គន្លង​ឪពុក​របស់​ខ្លួន​​​តាំង​ពី​អាយុ​១០​ឆ្នាំ។

ទាំង​វ័យ​ក្មេង រូប​គេ​បាន​ចេញ​ប្រកួត​លក្ខណៈ​អាជីព​ស្ទើរ​គ្រប់​សង្វៀន​នៅ​ក្នុង​ប្រទេស​ថៃ និង​ទទួល​បាន​ជោគជ័យជា​ច្រើន​ក្នុង​នោះ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក WMC Muay Thai World Championship មួយ, ខ្សែ​ក្រវាត់មួយ​ថៃ​ពិភព​លោកនៅ​សង្វៀន Lumpinee Stadium World Title មួយ និង​ក្លាយ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​នៅ​សង្វៀន Rajadamnern Stadium Fighter of the Year Award។

បន្ទាប់​មក គាត់​បាន​ទៅ​ប្រទេស​សិង្ហបុរី​ដើម្បី​​ធ្វើ​ជា​គ្រូ​បង្វឹក​នៅ​ក្លឹប Evolve ដែល​នៅ​ក្លឹប​នេះ​ក៏​មាន​មិត្ត​រួម​ជាតិ Nong-O Gaiyanghadao, Dejdamrong Sor Amnuaysirichoke និង Sagetdao Petpayathai ដែរ។

ទោះ​បី​ជា​យ៉ាង​ណា ការ​ប្រកួតតឹង​តែង​បំផុត​ក្នុង​ជីវិត​របស់​ខ្លួន​មិន​មែន​នៅ​លើ​សង្វៀន​ទេ។ ​ខែ​សីហា ឆ្នាំ​២០១៦ Singtongnoi កើត​មាន​ជំងឺ​មហារីក​ដំណាក់​កាល​ទី​៣នៅ​ក្នុង​រន្ធ​ច្រមុះ និង​កូន​ណ្តុរ​ដែល​ត្រូវ​ឆ្លង​កាត់​ការពារ​បាល​ដោយប្រើ​គីមី និង​កាំរស្មី។

គាត់​មិន​ប្រាកដ​ទេថា គាត់​អាច​មាន​ជីវិត​រស់​​ដល់​ណា​ទេ ដូច្នេះ​អនុញ្ញាត​ឲ្យ​គាត់​មាន​លទ្ធភាព​ឡើង​សង្វៀនម្តង​ទៀត​តាម​អ្វី​ដែល​គាត់​ធ្វើ​ទៅ​បាន​ ប៉ុន្តែទី​បំផុត​គាត់​ទទួល​បាន​ជោគជ័យ។ ឥឡូវ​នេះ Singtongnoi បាន​យក​ចិត្ត​ទុក​ដាក់​នៅ​កន្លែង​ត្រឹម​ត្រូវ​ដែល​មាន​កីឡាករ​កំពូល​ៗ​លំដាប់​ពិភព​លោក​ជា​ច្រើន​នៅ ONE Super Series ហើយ​រឹត​តែរំភើប​រីក​រាយ និង​អរគុណ​ដែល​ទទួល​បាន​ឱកាស​​បង្ហាញ​ជំនាញលើ​សង្វៀន​ទៀត៕

 

Stay in the know

Take ONE Championship wherever you go! Sign up now to gain access to latest news, unlock special offers and get first access to the best seats to our live events.
By submitting this form, you are agreeing to our collection, use and disclosure of your information under our Privacy Policy. You may unsubscribe from these communications at any time.