• Samy
  • Sana

"AK47"

កម្ពស់
190​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 70.3
ក្លឹប​
Phenix Muay Thai Paris / Venum Training Camp Thailand
មក​ពី
បារាំង / អាល់ហ្សេរី
កម្ពស់
190​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 70.3
ក្លឹប​
Phenix Muay Thai Paris / Venum Training Camp Thailand
មក​ពី
បារាំង / អាល់ហ្សេរី

អំពី

ម្ចាស់​ជើង​ឯក​ឃីកបុកសី​ង និង​មួយ​ថៃ​ពិភព​លោក​៣​សម័យ​កាល​ កីឡាករ Samy Sana ធំ​ដឹង​ក្តី​នៅ​ទី​ក្រុង​បារីស។ បន្ទាប់​មក​ កីឡាករ​បារាំង​កាត់​អាហ្សេរី​បាន​ចាប់​ចិត្ត​ស្រលាញ់​ និង​ហាត់​ប្រដាល់​មួយ​នៅ​ពេល​អាយុ​១២​ឆ្នាំ​ បន្ទាប់​ពី​មិត្ត​ភក្តិ​ម្នាក់​បាន​ណែនាំ ហើយ​គាត់​ក៏​ចូល​ស៊ុប​តែ​ម្តង។

ដោយ​មាន​អំណោយ​ផល​​ផ្នែក​កាយ​សម្បទាគឺ​កម្ពស់​ ដៃ​វែង ជើង​វែង និង​កម្លាំង​ដៃ​ខ្លាំង​ Sana បាន​ក្លាយ​ជា​កីឡាករ​ប្រដាល់​ដែល​មាន​ភាព​ល្បី​ល្បាញ​លំដាប់​ពិភព​លោក​ម្នាក់។ ជា​ពិសេស​គាត់​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កីឡាករ​ពូកែ​វ៉ៃ​ដៃ​គូ​ឲ្យ​សន្លប់​ម្នាក់​ដែល​ភាគ​ច្រើន​នៃ​ជ័យជម្នះ​របស់​គាត់​គឺ​ចាញ់សន្លប់។

ជំនាញ និង​ទេព​កោសល្យ​ទាំង​នោះ​ហើយ​បាន​ជំរុញ​​​បាន​ឡើង​សង្វៀន​ប្រកួត​​ជាង​១៤០​ដង​ ក្នុង​នោះ​បាន​ក្លាយ​ជា​ជើង​ឯក​មួយ​​​ថៃ​​ថ្នាក់​ជាតិ​បារាំង​ពីរ​ដង ឈ្នះ​ជើង​ឯក​មួយ​ថៃ​ពិភព​លោក​A1 Middleweight មួយ​ដង និង​ឈ្នះ​ជើង​ឯក​ឃីកបុកសីង​ពិភព​លោក ISKA ម្តង។

ជ័យជម្នះ​ដ៏​ល្បី​ល្បាញ​ខ្លាំង​គឺ​នៅ​ពេល​គាត់​បាន​ផ្តួល​តារា​ប្រដាល់​ឆ្នើម​ថៃ Chanachai Kaewsamrit ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ នៅ​សង្វៀន​ល្បី Rajadamnern ក្នុង​ទី​ក្រុង​បាងកក ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក WBC Super Middleweight Muay Thai World Championship៕

 

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។