• Saemapetch
  • Fairtex

កម្ពស់
172​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 65.8
ក្លឹប​
Fairtex
មក​ពី
ថៃ
កម្ពស់
172​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 65.8
ក្លឹប​
Fairtex
មក​ពី
ថៃ

អំពី

Saemapetch Fairtex គឺ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​​ MTGP Welterweight ​ដែល​កើត​​ក្នុង​ត្រកូល​​ក្រីក្រ​តោក​យ៉ាក​មួយ​​ ​ហើយ​​គេ​បាន​ជួយ​​ក្រុម​គ្រួសារ​​រើស​​​​សំបក​ដប​ និង​ ​ប្លាស្ទិក​ ​សម្រាប់​លក់​ដើម្បី​ចិញ្ចឹម​ជីវិត​ក្នុង​ការ​រស់រាន​​ប៉ុណ្ណោះ។​ ​​​​វា​ជា​រឿង​ចៃដន្យ​មួយ​​ មេភូមិ​​នៅ​​ភូមិ​តូច​មួយ​បាន​ឃើញ​រូប​គេ​នៅ​តាម​ផ្លូវ​និង​​ ​បាន​ណែនាំ​ឲ្យ​ទៅ​ហាត់​​មួយ​ថៃ​ ខណៈ​ដែល​ខ្លួន​​មិន​ដែល​ស្គាល់​ទាល់​តែ​សោះ។​ ​​ឱកាស​​​​​នេះ​បាន​ផ្លាស់​ប្ដូរ​ជីវិត​របស់​គេ​​ទាំង​ស្រុង។

តាមរយៈ​​ទេពកោសល្យ​​ដ៏​អស្ចារ្យ​ ​ ​គេ​បាន​ហក់​ចូល​សង្វៀន​ប្រដាល់​ត្រឹម​វ័យ​១១​ឆ្នាំ​ប៉ុណ្ណោះ​​ ​ហើយ​ ៣​​ ឆ្នាំ​​បន្ទាប់​ ​គេ​​ទទួល​បាន​​​ឱកាស​ទៅ​ប្រកួត​​នៅ​សង្វៀន​​ល្បី​ ​Rajadamnern Stadium ​​​ឯ​រាជធានី​បាងកក​រួច​ទៅ​ហើយ។​ ​សព្វថ្ងៃ​​ Saemapetch ​​ហ្វឹកហាត់​នៅ​ក្លិប​ល្បី​ Fairtex ​​ឯ​ក្រុង​ផាត់តាយ៉ា​ប្រទេស​ថៃ​ ​​ជា​មួយ​​ម្ចាស់​ខ្សែ​ក្រវាត់​​មួយ​ថៃ​ពិភព​លោក​ Yodsanklai IWE Fairtex ​និង​ Stamp Fairtex ជា​ដើម។​ ​Saemapetch ​​​បាន​គ្រង​ជើង​ឯក​​ Tiger Cement Tournament ​ប្រចាំ​សង្វៀន​ប៉ុស្តិ៍​លេខ​៧​ថៃ​ ​នៅ​ពេល​រូប​គេ​មាន​អាយុ​១៧​​ឆ្នាំ​ ហើយ​ ​នា​ខែ​មេសា​ ឆ្នាំ​ ២០១៨​​ ​កីឡាករ​ដដែល​នេះ​​បាន​គ្រង​ជើង​​ឯក​ពិភព​លោក​ MTGP Welterweight ​បន្ថែម​ទៀត។ ​

ទោះ​វ័យ​នៅ​​ក្មេង​ Saemapetch ​​បាន​​បង្កើត​បទ​ពិសោធន៍​​យ៉ាង​ច្រើន​រួច​ទៅ​ហើយ​ និង​ ​ប្រកួត​ប្រជែង​នៅ​​​លើ​សង្វៀន​ល្បី​របស់​ប្រទេស​​ថៃ​ ​ហើយ​ប៉ះ​វីរបុរស​មួយ​ចំនួន​ទៀត​ផង។ ​តារា​​កំពុង​តែ​រះ​រូប​​នេះ​​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​កីឡាករ​មាន​ឈ្មោះ​បោះ​សំឡេង​មួយ​រូប។​ ​​គេ​ដាក់​គោល​ដៅ​​​យក​ជ័យជម្នះ​បន្តបន្ទាប់​​នៅ​កម្មវិធី​ ONE Super Series ​និង​ បង្ហាញ​​​ខ្លួន​ឲ្យ​អ្នក​គាំទ្រ​ទទួល​ស្គាល់​ថា​ ​រូប​គេ​ជា​អ្នក​​លេង​មួយ​ថៃ​ស្រករ​ក្រោយ​​ដ៏​​​ល្អ​បំផុត​ម្នាក់​ក្នុង​លោក។​

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។