Light Heavyweight Kickboxing ម្ចាស់ខ្សែក្រវាត់ពិភពលោក

  • Roman
  • Kryklia

កម្ពស់
200​ កម្ពស់
ទម្ងន់កំណត់
102.1 គីឡូក្រាម
ក្រុម
Gridin Gym
មក​ពី
ប្រទេសអ៊ុយក្រែន
កម្ពស់
200​ កម្ពស់
ទម្ងន់កំណត់
102.1 គីឡូក្រាម
ក្រុម
Gridin Gym
មក​ពី
ប្រទេសអ៊ុយក្រែន

អំពី

​ម្ចាស់​ខ្សែ​ក្រវាត់ Heavyweight Kickboxing World Champion កម្មវិធី KLF កីឡាករ Roman Kryklia ជា​​អ្នក​លេង​​ក្បាច់គុន​តាំង​ពី​គេ​មាន​អាយុ​៦​ឆ្នាំ។ កើត​ក្នុង​​ទីក្រុង Krasnohrad នៅ​ភាគ​ខាងកើត​​ប្រទេស​អ៊ុយក្រែន គេ​ចាប់​ផ្ដើម​ដំបូង​ជាមួយ​​ក្បាច់គុន​ការ៉ាត់តេ​​និង​សិក្សា​អំពី​វា​​ជាង​មួយ​ទសវត្សរ៍​ មុន​ពេល​បន្ថែម​ក្បាច់គុន​ប្រដាល់ Kickboxing និង​មួយ​ថៃ ក្នុង​ការ​ហ្វឹកហាត់​របស់​គេ។ ជា​កីឡាករ​ដ៏​លេច​ធ្លោ​ម្នាក់ គេ​បាន​ក្លាយ​ជា​ជើងឯក​ការ៉ាត់តេ​និង Kickboxing ម្នាក់​គ្រប់​កម្រិត​​រហូត​ដល់​សាកលវិទ្យាល័យ។ ​​

បច្ចុប្បន្ន​ជាមួយ​ការ​ប្រកួត​អាជីព​​​ជាង​៥០​ដង Kryklia បាន​ចេញ​ប្រកួត​​នៅ​គ្រប់​តំបន់​អឺរ៉ុប​និង​អាស៊ី ឈ្នះ​ខ្សែ​ក្រវាត់​ពិភពលោក​ជា​ច្រើន។ គេ​ត្រូវ​បាន​គេ​ស្គាល់​ជា​កីឡាករ​មាន​រាងកាយ​ធន់ ធ្លាប់​ទទួល​បាន​ជ័យជម្នះ​ជា​ច្រើន​ក្នុង​កម្មវិធី​​ដែល​តម្រូវ​ឲ្យ​ប្រកួត​ជាប់​ៗ​​គ្នា​ក្នុង​ពេល​តែ​មួយ​​​ដើម្បី​ប្រជែង​​ពាន។ ជាមួយ​​ការ​រួម​បញ្ចូល​គ្នា​តែមួយ​គត់​​នៃ​កម្ពស់ ចម្ងាយ​វាយ​និង​ល្បឿន​នាំ​ឲ្យ​គេ​ផ្ដួល​គូប្រកួត​បាន​ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​ជ័យជម្នះ​របស់​គេ។


Kryklia ត្រូវ​បាន​ជាប់​ចំណាត់​ថ្នាក់​ជា​កីឡាករ​ឆ្នើម​ជាង​គេ​ម្នាក់​នៅ​លើ​ពិភពលោក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ហើយ​គេ​បាន​បោះ​ជំហាន​ទៅ​មុខ​ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​​ដោយ​ប្រជែង​បាន​ខ្សែក្រវាត់​ពិភពលោក ONE Light Heavyweight Kickboxing កាល​ពី​ខែ​ វិច្ឆិកា ឆ្នាំ ២០១៩។​​