Flyweight Muay Thai ម្ចាស់ខ្សែក្រវាត់ពិភពលោក

  • Rodtang
  • Jitmuangnon

"The Iron Man"

កម្ពស់
168​ កម្ពស់
ទម្ងន់កំណត់
61.2 គីឡូក្រាម
ក្រុម
Jitmuangnon Gym
មក​ពី
ប្រទេសថៃ
កម្ពស់
168​ កម្ពស់
ទម្ងន់កំណត់
61.2 គីឡូក្រាម
ក្រុម
Jitmuangnon Gym
មក​ពី
ប្រទេសថៃ

អំពី

ដូច​ទៅ​នឹង​កីឡាករ​ថៃ​ដទៃ ម្ចាស់​ខ្សែក្រវាត់​ ONE Flyweight Muay Thai World Championកីឡាករ Rodtang Jitmuangnon ចាប់​ផ្ដើម​ហ្វឹកហាត់​​តាំងតែ​ពី​ក្មេង ពេល​គេ​មាន​អាយុ​៧​ឆ្នាំ។ គេ​ធ្លាប់​ជា​ក្មេង​ពូកែ​ខ្លាច​ម្នាក់​ ដែល​មិន​ចូលចិត្ត​ការ​វាយ​តប់​និង​មិន​សូវ​ចាប់​អារម្មណ៍​លើ​ការ​ហ្វឹកហាត់​ឬ​​ប្រកួត​នោះ​ទេ ពេល​​គេ​ចាប់​ផ្ដើម​ដំបូង។ ប៉ុន្តែ​គ្រប់យ៉ាង​បាន​​ផ្លាស់​ប្ដូរ​ ពេល​ដែល​គេ​​​ចូល​ប្រដាល់​អាជីព​មួយ​ថៃ​ដំបូង​នៅ​អាយុ១០​ឆ្នាំ។

ជា​ការ​លើក​ទឹកចិត្ត​ដោយ​ជាក់​ស្ដែង​ថា គេ​អាច​រក​លុយ​តាមរយៈ​ការ​ប្រកួត​ដើម្បី​ជួយ​ខ្លួន​ឯង​និង​គ្រួសារ គេ​បាន​ឡើង​សង្វៀន​ជាមួយ​​ភាព​រឹងមាំ​ឡើង​វិញ។ Rodtang ដំបូង​ឡើង​ហ្វឹកហាត់​​នៅ​ក្លឹប​តូច​មួយ​ក្នុង​ស្រុក​កំណើត​ខេត្ត​ Pattalung​ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ក៏​បាន​ធ្វើ​ដំណើរ​​ទៅ​​ចូលរួម​ជាមួយ​ក្លឹប Jitmuangnon ក្នុង​ទីក្រុង​បាងកក ក្នុង​ការ​ស្វែងរក​ការ​ហ្វឹកហាត់​ឲ្យ​ល្អ​ជាង​មុន។ គេ​បាន​ផ្លាស់​ទៅ​ជា​​អចិន្ត្រៃយ៍​ដើម្បី​ហ្វឹកហាត់​ពេញ​ម៉ោង​និង​បន្ត​ក្ដី​ស្រមៃ​ក្លាយ​ជា​ជើងឯក​ពិភពលោក​ម្នាក់។ 


Rodtang ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង​មែនទែន​សម្រាប់​ការ​ប្រកួត​ជាង​២៥០​ដង​ត្រឹម​អាយុ​ទើប​តែ​២១​ឆ្នាំ ហើយ​​​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​សង្វៀន Omnoi ២ដង។ ប៉ុន្តែ​ក្នុង​ខែ​សីហា ឆ្នាំ ២០១៩ Rodtang បាន​ឈាន​ដល់​ចំណុច​កំពូល ពេល​គេ​យក​ឈ្នះ Jonathan Haggerty ដណ្ដើម​បាន​ខ្សែក្រវាត់​ពិភពលោក ONE Flyweight Muay Thai។