• Ritu
  • Phogat

"The Indian Tigress"

កម្ពស់
156​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 52.2
ក្លឹប​
Evolve MMA
មក​ពី
ឥណ្ឌា
កម្ពស់
156​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 52.2
ក្លឹប​
Evolve MMA
មក​ពី
ឥណ្ឌា

អំពី

Ritu Phogat ​​ដែល​ជា​ម្ចាស់​មេដាយ​មាស​ក្នុង​កម្មវិធី​​ចំបាប់​ Commonwealth Wrestling ​បាន​​ចាប់​កំណើត​ចេញ​ពី​គ្រួសារ​​​មួយ​មាន​ឈាម​ជ័រ​ជា​អ្នក​ចំបាប់។ ​ឳ​ពុក​របស់​គេ​ ​ឈ្មោះ​ Mahavir Singh Phogat ជា​​វីរបុរស​គ្រូ​បង្វឹក​​មួយ​រូប​​ដែល​បង្ហាត់​សមាជិក​គ្រួសារ​​​ជា​ច្រើន​របស់​លោក​ និង​ ​នាំ​ឲ្យ​ពួក​គេ​ឈាន​ដល់​កម្រិត​កំពូល​រួម​ទាំង​​ ​​​លើក​ទឹក​ចិត្ត​តាម​រយៈ​ខ្សែ​ភាព​យន្ត​​សម្បូរ​ឈុត​ឆាក​ក្បាច់​​គុន​ “Dangal”។​ ​ Phogat ​​ចាប់​ផ្ដើម​ហ្វឹកហាត់​​ត្រឹម​អាយុ​ ៨ ​ឆ្នាំ​ ​ហើយ​ពីរ​បី​ឆ្នាំ​បន្ទាប់​ ​រូប​គេ​​​​បាន​ឈប់​រៀន​ដើម្បី​ផ្ដោត​លើ​អាជីព​​​ហ្វឹកហាត់​​កីឡា​ចំបាប់។

Phogat ​បាន​ឈ្នះ​ជើង​ឯក​ថ្នាក់​ជាតិ​ឥណ្ឌា​រហូត​ដល់​​ ៣ ​ដង​​មុន​ពេល​​ឈ្នះ​មេដាយ​មាស​នៅ​កម្មវិធី​Commonwealth Wrestling Championship ​ឆ្នាំ ​២០១៦​ នៅ​ប្រទេស​សិង្ហបុរី។ ​​ឆ្នាំ​បន្ទាប់​​ កីឡាការិនី​រូប​នេះ​​ឈ្នះ​មេដាយ​ប្រាក់​​​ដ៏​មាន​ន័យ​នៅ​កម្មវិធី​​ចំបាប់​ពិភព​លោក​អាយុ​ក្រោម​២៣​ឆ្នាំ​ ឬ​ World Under-23 Wrestling Championships ​នៅ​ប្រទេស​ប៉ូឡូញ​ និង ក្លាយ​ជា​កីឡាការិនី​ដំបូង​របស់​​ឥណ្ឌា​​ធ្វើ​បាន​ល្អ​បំផុត​​នៅ​កម្រិត​យុវជន​​ពិភព​លោក​នេះ។ ​ ​គេ​ក៏​ស្ថិត​​ក្នុង​​ដំណើរ​​ឆ្ពោះ​​ទៅ​​ទៅ​ប្រកួត​ក្នុង​​​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០២០ ​នៅ​ជប៉ុន​ផង​ដែរ។ ប៉ុន្តែ​អ្វី​ដែល​​ធ្វើ​ឲ្យ​ពិភព​លោក​ភ្ញាក់​ផ្អើល​នោះ​ ​​កីឡាការិនី​ដដែល​នេះ​​បាន​ប្ដូរ​ពី​ចំបាប់​​មក​ផ្ដោត​ក្បាច់​គុន​ចម្រុះ​វិញ។ ​

បន្ទាប់​​មក​​ គេ​បាន​ផ្លាស់​មក​សិង្ហបុរី​​ដើម្បី​ចូល​ហ្វឹកហាត់​នៅ​ក្លិប​ល្បី​លំដាប់​ពិភព​លោក​ Evolve MMA​ ​ជា​ទី​ដែល​​រូប​គេ​ហ្វឹកហាត់​ជា​មួយ​ម្ចាស់​​ខ្សែ​ក្រវាត់​ពិភព​លោក​​មួយ​ថៃ ​និង ​ជឺជីតស៊ូ​ពិភព​លោក​​ជា​ច្រើន​​​ដើម្បី​សំលៀង​ជំនាញ​​ប្រយុទ្ធ ​និង​ ​បញ្ចប់​ដៃ​គូ​​ដោយ​ក្បាច់​ចំបាប់​កម្រិត​កំពូល។ ​ ​កីឡាការិនី​​ដដែល​នេះ​ដាក់​គោល​ដៅ​​​ធ្វើ​ឲ្យ​​ប្រទេស​របស់​ខ្លួន​មាន​មោទនភាព​​នៅ​សង្វៀន​លំដាប់​ពិភព​លោក​​និង​​ក្លាយ​ជា​​កីឡាការិនី​ឥណ្ឌា​ទី​​១ ​ដែល​អាច​គ្រង​ខ្សែ​ក្រវាត់​ពិភព​លោក។

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។