ជើង​ឯក​ពិភពលោក ទម្ងន់ Light Heavyweightនិងទម្ងន់ Middleweight

  • Reinier
  • De Ridder

"The Dutch Knight"

កម្ពស់
193​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 102.1
ក្លឹប​
Combat Brothers
មក​ពី
ហុល្លង់
កម្ពស់
193​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 102.1
ក្លឹប​
Combat Brothers
មក​ពី
ហុល្លង់

អំពី

ជើង​ឯក​គុន​ចម្រុះ​ទ្វីប​អឺរ៉ុប​ (European Mixed Martial Arts Champion) កីឡាករ Reinier De Ridder មាន​ដំណើរ​ជីវិត​ប្រដាល់​ជា​យូរ​មក​ហើយ​ពោល​គឺ​គាត់​បាន​ចូល​ហ្វឹកហាត់​ដំបូង​តាំង​ពី​អាយុ​៥​ឆ្នាំ។

បន្ទាប់​មក​គាត់​បាន​​បន្ថែម​ក្បាច់​​គុន​ចម្រុះ​ដែល​ឲ្យ​ជំនាញ​ក្រោម​របស់​គាត់​នេះ​កាន់​តែ​ល្អ​ប្រសើរ​ជា​មួយ​នឹង​ជំនាញ​ជឺជីតស៊ូត​នៅ​ពេល​ធំ​ពេញ​វ័យ និង​បាន​ដើរ​ប្រកួត​ស្ទើរ​ជុំ​វិញ​ទ្វីប​អឺរ៉ុប ហើយ​ទទួល​បាន​មេដាយ​រាប់​មិន​អស់។

កីឡាករ De Ridder បាន​ប្រកួត​គុន​ចម្រុះ​អាជីព​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០១៣​ បន្ទាប់​ពី​​ការត្រៀម​ខ្លួន​បាន​រយៈ​ពេល​មួយ​ឆ្នាំ​ និង​បាន​​ឡើង​ប្រកួត​បន្ត​បន្ទាប់​ដោយ​ទទួល​បាន​ជ័យជម្នះ​៩​លើក​ជាប់​គ្នា​ ក្នុង​នោះ​បញ្ចប់​​ពាក់​កណ្តាល​ទី​ទាំង​អស់ ព្រម​ទាំង​បាន​ឈ្នះ​ខ្សែក្រវាត់​នៅ​អឺរ៉ុប​២​ដង។ បទ​ពិសោធ​​​អស្ចារ្យ និង​សមិទ្ធ​ផល​ជា​ច្រើន​បាន​ទាក់​ទាញ​ ONE Championship ឲ្យ​ចុះ​កុង​ត្រា​កាល​ពី​ឆ្នាំ​២០១៨។

​រឿង​​គួរ​ឲ្យ​​ចាប់​អារម្មណ៍​គឺ​ថា​ De Ridder ជា​កីឡាករ​គុន​ចម្រុះ ​ប៉ុន្តែ​​មាន​​ជំនាញ​​តេក្វាន់ដូ​ និង​យូដូ​ដ៏​គ្រោះ​ថ្នាក់ ហើយពូកែ​ខាង​ឃ្លេ​ដៃ​គូ​ណាស់។ គាត់រីក​រាយ​នឹង​តំណាង​ឲ្យ​ក្លឹប និង​ជាតិ​របស់​គាត់​នៅ​លើ​ឆាក​អន្តរជាតិ ប៉ុន្តែ​គាត់​នៅ​តែ​បន្ទាប​ខ្លួន និង​កត់​សំគាល់​ថា​ នៅ​មាន​អ្វី​ពិសេស​ជា​ច្រើន​ទៀត​នៅ​ក្នុង​ជីវិត​ ក្រៅ​ពី​ប្រកួត​នៅ​លើ​សង្វៀន ជា​ពិសេស​ធ្វើ​​យ៉ាង​ណា​ឲ្យ​ក្លាយ​ជា​បុគ្គល​គំរូ និង​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ផង​ទាំង​ពួង៕

 

 

 

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។