• Petchdam
  • Petchyindee Academy

"The Baby Shark"

កម្ពស់
167​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 61.2
ក្លឹប​
Petchyindee Academy
មក​ពី
ថៃ
កម្ពស់
167​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 61.2
ក្លឹប​
Petchyindee Academy
មក​ពី
ថៃ

អំពី

អតីត​​ម្ចាស់​ខ្សែ​ក្រវាត់​​​ឃីកបុកសីង​ពិភព​លោក​​ ONE Flyweight ​កីឡាករ​ Petchdam Petchyindee Academy ​បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​មួយ​ថៃ​​​ត្រឹម​អាយុ​ ៨ ឆ្នាំ ​ដូច​មិត្ត​រួម​ជាតិ​​ខ្លាំង​ៗ​ជា​ច្រើន​ផង​ដែរ។​ ​រូប​គេ​​បាន​ទទួល​ការ​ឡើង​ប្រកួត​អាជីព​ភ្លាម​ៗ​នា​ពេល​​​បន្ទាប់​​ និង​ ​ទទួល​ជ័យជម្នះ​ជាង​ ៩០​ដង​ ​​​ដែល​ភាគ​ច្រើន​​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់។​ ​​Petchdam​ ​ជា​កីឡាករ​ល្បី​មួយ​រូប​ជា​ពិសេស​ក្បាច់​​សម្លាប់​គូ​ប្រកួត​​​ដោយ​​ការ​​ទាត់​ជើង​ឆ្វេង​ ​ដែល​ជា​​ការ​​​រួម​ចំណែក​​ឈ្នះ​ច្រើន​បំផុត​សម្រាប់​​​​អ្នក​ជំនាញ​​មួយ​ថៃ​​រូប​នេះ។

Petchdam ​​ហ្វឹកហាត់​នៅ​ក្លិប​ល្បី​ឈ្មោះ​ ​Petchyindee Academy ​នា​រាជធានី​បាងកក​ប្រទេស​ថៃ ជា​មួយ​មិត្ត​រួម​ជាតិ​​​ខ្លាំង​ៗ​ដូច​​ជា​​​ជើង​​ឯក​ពិភព​លោក​​មួយ​ថៃ​ Petchmorakot និង​ Sorgraw ​ជា​ដើម។​ ​ក្នុង​អាជីព​ដ៏​ជោគជ័យ​របស់​ខ្លួន​ ​វីរបុរស​ថៃ​រូប​នេះ​បាន​សាង​កេរ្តិ៍​ឈ្មោះ​​ពេល​ទទួល​ជើង​ឯក​ជា​ច្រើន​​រួម​ទាំង​ជើង​ឯក​នៅ​សង្វៀន​ល្បី​ Lumpinee Stadium និង​ ​ជើង​​ឯក​ WBC World Muay Thai Championships ​​ថែម​​ទាំង​ជើង​ឯក​​ Toyota Marathon Tournament Title​​ ទៀត​ផង។​ ​

​បន្ទាប់​ពី​ប្រើ​ពេល​ជា​ច្រើន​ឆ្នាំ​​តតាំង​នឹង​​កីឡាករ​កម្រិត​កំពូល​​មួយ​ថៃ​ក្នុង​លោក​ Petchdam ​បាន​អភិវឌ្ឍ​ខ្លួន​ចូល​ទៅ​ប្រកួត​សង្វៀន​​កម្រិត​​អន្តរជាតិ​​ ONE Super Series ​និង​ ដាក់​គោល​ដៅ​យក​ខ្សែ​ក្រវាត់​ជា​បន្តបន្ទាប់។ ​​ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​​​នៅ​សង្វៀន​ ONE ​​ រូប​គេ​បាន​ផ្ដួល​ Josh Tonna ​ឲ្យ​សន្លប់​ដោយ​ក្បាច់​ទាត់​ជើង​ឆ្វេង​ និង​ ​បាន​បង្ហាញ​​ឲ្យ​កាន់​តែ​ច្បាស់​​ទៅ​​កាន់​ពិភព​លោក។​ ការ​ឈ្នះ​​​ដោយ​ផ្ដួល​ដៃ​គូ​​ឲ្យ​សន្លប់​​ពីរ​លើក​​​​នាំ​ឲ្យ​រូប​គេ​​​​ឈាន​ទៅ​ប្រកួត​កម្រិត​​កំពូល​​​ និង​ គ្រង​ខ្សែ​ក្រវាត់​​ឃីកបុក​សីង​ពិភព​លោក​​ ONE Flyweight ​ពេល​​គេ​សម្ពោធ​​ដាក់​ឲ្យ​ប្រកួត​លើក​ដំបូង។​ ​​នោះ​ជា​​ឱកាស​មាស​សម្រាប់​ Petchdam ​ដែល​បាន​យក​ឈ្នះ​ជើង​ខ្លាំង​ Elias Mahmoudi ​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​ ​​​និង​ធ្វើ​ឲ្យ​​ល្បី​ឈ្មោះ​សុសសាយ​​​​ជា​សកល។

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។