• Panpayak
  • Jitmuangnon

"The Angel Warrior"

កម្ពស់
172​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 61.2
ក្លឹប​
Jitmuangnon
មក​ពី
ថៃ
កម្ពស់
172​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 61.2
ក្លឹប​
Jitmuangnon
មក​ពី
ថៃ

អំពី

Panpayak Jitmuangnon គឺ​ជា​ជើង​ឯក​​មួយ​ថៃ​ពិភព​លោក​​មក​ពី​សង្វៀន​ល្បី​ Lumpinee ​និង​ Rajadamnern Stadium។​ Panpayak​ ​​ចាប់​កំណើត​ និង​ ​ធំ​ដឹង​ក្ដី​នៅ​ខេត្ត​ Samut Prakan​ ​ដែល​ជា​ខេត្ត​មួយ​សម្បូរ​ដោយ​ឆ្នេរ​ខ្សាច់​ និង​ជា​តំបន់​អភិវឌ្ឍន៍​នៃ​​​ប្រទេស​។​ ​ឳ​ពុក​របស់​គេ​ជា​​អ្នក​គាំទ្រ​មួយ​ថៃ​ដ៏​ងប់ងុល​​ ​ហើយ​ Panpayak ​មិន​អាច​គេច​ផុត​ពី​ការ​ហ្វឹកហាត់​មួយ​ថៃ​បាន​ឡើយ​ពោល​ចូល​ហ្វឹកហាត់​​ត្រឹម​អាយុ ៨ ឆ្នាំ​​ ជា​មួយ​បង​ប្អូន​ប្រុស​ ៣ នាក់​ផ្សេង​ទៀត​ក្រោម​ការ​ណែ​នាំ​ហ្វឹកហាត់​របស់​ឳ​ពុក​ម្ដាយ​​របស់​ពួក​គេ។

​បន្ទាប់​ពី​​ជ័យជម្នះ​​​ក្នុង​ការ​ប្រកួត​៣​លើក​ដំបូង​​ដោយ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ ​ Panpayak ​បាន​បន្ត​ការ​​ហ្វឹកហាត់​ជា​មួយ​គ្រួសារ​ និង​ ​ឡើង​ប្រកួត​ញឹកញាប់​​ក្នុង​គ្រប់​កម្មវិធី​នៅ​ប្រទេស​ថៃ​ ​រហូត​ដល់​អាយុ​ ​១៤ ឆ្នាំ​ ​ជា​ពេល​វេលា​​ដែល​រូប​ត្រូវ​​​​បាន​​​ណែនាំ​ទៅ​ហ្វឹកហាត់​នៅ​ក្លិប​​ល្បី​ Jitmuangnon ​នា​ក្រុង​បាងកក។​ ​ក្រោយ​មក​ទៀត​​ Panpayak​ ​បាន​​ប្រកួត​មួយ​ថៃ​រាប់​រយ​លើក​​ និង​ ​គ្រង​ជើង​ឯក​ពិភព​លោក​ក្នុង​​ពីរ​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា​​​​ពី​សង្វៀន​ល្បីៗ​ចំនួន​ពីរ​របស់​ប្រទេស​ថៃ។ ​​Panpayak​ ត្រូវ​បាន​ចុច​ឈ្មោះ​ជា​កីឡាករ​ឈ្នះ​​ពាន​ «កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ» ឬ “Fighter of the Year” ​ជា​ច្រើន​​ដង​ចន្លោះ​ពី​ឆ្នាំ ២០១៣​ ដល់​ ឆ្នាំ ២០១៥។

​ដោយ​​​ទទួល​បាន​ស្នាដៃ​ជា​ច្រើន​នៅ​ប្រទេស​ថៃ​ Panpayak ​បាន​បន្ត​ដំណើរ​មក​ចូល​រួម​សង្វៀន​ល្បី​​កម្រិត​ពិភព​លោក​ ONE Super Series។​ ​​គេ​​​រំពឹង​ថា​​​​ថ្ងៃ​ណា​មួយ​នឹង​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​នៅ​សង្វៀន​ដ៏​ធំ​នេះ ​និង​ កសាង​កេរ្តិ៍​​ឈ្មោះ​បន្សល់​ទុក​សម្រាប់​ខ្លួន​ឯង​ និង ក្រុម​គ្រួសារ។

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។