Bantamweight Muay Thai ម្ចាស់ខ្សែក្រវាត់ពិភពលោក

  • Nong-O
  • Gaiyanghadao

កម្ពស់
171​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
65.8 គីឡូក្រាម
ក្លឹប​
Evolve MMA
មក​ពី
ថៃ
កម្ពស់
171​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
65.8 គីឡូក្រាម
ក្លឹប​
Evolve MMA
មក​ពី
ថៃ

អំពី

វីរបុរស​មួយ​ថៃ​មួយ​រូប ម្ចាស់​ខ្សែ​ក្រវាត់ ONE Bantamweight Muay Thai World Champion កីឡាករ Nong-O Gaiyanghadao យក​បាន​​ពាន​រង្វាន់​​​ធំ​ៗ​ស្ទើរ​តែ​ទាំង​អស់​ក្នុង​កីឡា​មួយ​នេះ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​​ជា​កំពូល​កីឡាករ​ប្រដាល់​​អស្ចារ្យ​ម្នាក់​គ្រប់​ពេល។ អ្វី​ដែល​ធ្វើ​ឲ្យ​សមិទ្ធផល​របស់​គេ​​កាន់​តែ​គួរ​ឲ្យ​កោតសរសើរ​នោះ​គឺ​​ការ​ពិត​​​វា​ទទួល​បាន​ពី​ការ​ខិតខំ​និង​ការ​តាំង​ចិត្ត ​ដូច​ដែល​គេ​បាន​​ដាក់​ខ្លួន​តាំង​ពី​ដំបូង។


កើត​ក្នុង​គ្រួសារ​កសិករ​មួយ Nong-O ដឹង​ក្ដី​ក្នុង​ជីវភាព​ក្រីក្រ​ខ្លាំង និង​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​ប្រដាល់​មួយថៃ​នៅ​អាយុ​៩​ឆ្នាំ។ គេ​ចាប់​ផ្ដើម​ហ្វឹកហាត់​ បន្ទាប់​ពី​បាន​ឃើញ​អ្នក​ជិត​ខាង​របស់​គេ​​វាយ​បាវ​ធំ​មួយ ហើយ​គេ​ពិត​ជា​ចង់​ប្រកួត​ខ្លាំង​ណាស់ បន្ទាប់​មក​គេ​​ទទួល​បាន​ឱកាស​ប្រកួត​ដំបូង​​ក្រោយ​ហ្វឹកហាត់​បាន​១​ខែ។ ក្រោយ​​ប៉ុន្មាន​ឆ្នាំ​នៃ​ការ​ពង្រឹង​ជំនាញ​របស់​ខ្លួន​ គេ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​​មួយ​ចាកចេញ​ពី​ផ្ទះ​ទៅ​កាន់​ទីក្រុង​បាងកក ពេល​ដែល​មាន​អាយុ​១៤​ឆ្នាំ​ដើម្បី​រស់​នៅ​និង​ហ្វឹកហាត់​មួយ​ថៃ​ក្នុង​ក្លឹប​របស់​គេ។ 


​Nong-O បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​នៅ​សង្វៀន Rajadamnern នៅ​មួយ​ឆ្នាំ​បន្ទាប់ ដោយ​បាន​ឈ្នះ​ដោយ​ពិន្ទុ​ក្នុង​គូ​ធម្មតា។ នេះ​បាន​កំណត់​នូវ​ភាព​ជោគជ័យ​ដែល​​មិន​គួរ​ឲ្យ​ជឿ​ឆ្លង​កាត់​ការ​ប្រកួត​ជាង​៣០០​ដង គេ​បាន​ឈ្នះ​ខ្សែក្រវាត់​ប្រទេស​ថៃ​២​ដង ខ្សែក្រវាត់​សង្វៀន Lumpinee ៤​ក្នុង​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា និង​ខ្សែក្រវាត់​សង្វៀន Rajadamnern ម្ដង​។ នៅ​​​ពេល​នេះ​គេ​ឈរ​​​ក្នុង​ចំណោម​​អ្នក​ប្រដាល់​​ល្អ​​ជាង​គេ​ក្នុង ONE Super Series ដែល​ជា​កន្លែង​​គេ​ពង្រឹង​កេរ្តិ៍ឈ្មោះ​​យក​បាន​ខ្សែក្រវាត់​ពិភពលោក ONE Bantamweight Muay Thai។ ​