• Muangthai
  • PK.Saenchaimuaythaigym

"Elbow Zombie"

កម្ពស់
172​ សង់ទីម៉ែត្រ
ក្លឹប​
PK.Saenchaimuaythaigym
មក​ពី
ថៃ
កម្ពស់
172​ សង់ទីម៉ែត្រ
ក្លឹប​
PK.Saenchaimuaythaigym
មក​ពី
ថៃ

អំពី

ជើង​ឯក​មួយ​ថៃ​ពិភព​លោក​ច្រើន​លើក Muangthai P.K. Saenchaimuaythaigym ​ធំ​ដឹង​ក្តី​ឡើងនៅ​ក្នុង​ជីវភាព​រស់​នៅ​ក្រី​ក្រ​នៅ​ភាគ​ខាង​ជើង ប្រទេស​ថៃ។ ដូច​កីឡាករ​ប្រដាល់​មួយ​ថៃ​ជា​ច្រើន​ទៀត​ដែរ គាត់​បាន​ចាប់​ផ្តើម​ហ្វឹក​ហាត់​ប្រដាល់​តាំង​ពី​ក្មេង​ខ្ចី​ដើម្បី​រក​​លុយ​ជួយ​គ្រួសារ។

បន្ទាប់​ពី​ចាប់​ផ្តើម​​​ឡើង​វ៉ៃ​នៅ​ពេល​​អាយុ​ទើប​៧​ឆ្នាំ​នៅ​ក្នុង​កម្មវិធី​បុណ្យ​ក្នុង​វត្ត និង​កម្មវិធី​ផ្សេង​ៗ​ទៀត​ក្នង​ភូមិ គាត់​បាន​​ផ្លាស់​ទៅ​ទី​ក្រុង​បាងកក​ ដើម្បី​​ចាប់​អាជីព​ប្រដាល់​ពេញ​លេញ។

បន្ទាប់​ពី Muangthai ទៅ​ទី​ក្រុង​បាងកក គាត់​បាន​ក្លាយ​ជា​កីឡាករ​ប្រដាល់ម្នាក់​ដែល​​ល្បី​ល្បាញ​ និង​មាន​កេរ្តិ៍​ឈ្មោះ​នៅ​រាជ​ធានី និង​ទូទាំង​ប្រទេស។ រហូត​ដល់​ពេល​នេះ  ​កីឡាករ​ប្រដាល់​ថៃ​នេះ​ទទួល​បាន​ជ័យជម្នះ​ជិត​២០០​ប្រកួត និង​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោកសំខាន់​២​ មុន​ពេល​តំណាង​ឲ្យ​ប្រទេស​ថៃ​បោះ​ជំហាន​ចូល​ ONE Super Series។

តាម​រយៈ​អាជីព​ប្រដាល់​ជោកជាំ​យូរ​អង្វែង​ គាត់​បាន​តម្លើង​ទម្ងន់​ជា​ច្រើន​ដង និង​នៅ​តែ​បន្ត​ភាព​ខ្លាំង​ជា​មួយ​នឹងក្បាច់​វ៉ៃ​ដាក់​គំនាបតាម​រយៈ​កែង​ដ៏​គ្រោះ​ថ្នាក់​ និង​ទាត់​​ធ្ងន់​ៗ។

ហ្វឹកហាត់​នៅ​ក្លឹប​ Saenchai កីឡាករ Muangthai មាន​ក្តី​សង្ឃឹម​លើ​ឆាក​អន្តរជាតិ។ គាត់​មាន​បទ​ពិសោធ​ជួប​ជើង​ខ្លាំង​លំដាប់​ពិភព​លោក​ជា​ច្រើន​រាប់​មិន​អស់​មក​​ហើយ ដូច្នេះគាត់​រំពឹង​សាង​ស្នាដៃជា​ច្រើន​ទៀត​នៅ​លើ​ឆាក​អន្តរជាតិ ONE Championship៕

 

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។