• Lerdsila
  • Phuket Top Team

កម្ពស់
165​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 61.2
ក្លឹប​
Phuket Top Team
មក​ពី
ថៃ
កម្ពស់
165​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 61.2
ក្លឹប​
Phuket Top Team
មក​ពី
ថៃ

អំពី

ជើង​ឯក​មួយ​ថៃ​ពិភព​លោក​ច្រើន​គ្រឿង Lerdsila មាន​ប្រភព​ដើម​ពីទី​ប្រជុំ​ជន​តូច​មួយ​ភាគ​ខាង​ជើង​​ប្រទេស​ថៃ។ ដំបូង​ឡើង​ គាត់​បាន​ហ្វឹក​ហាត់​ប្រដាល់​​ពេល​អាយុ​៧​ឆ្នាំ​ជា​មួយ​នឹង​ឪពុក​របស់​ខ្លួន​ និង​នៅ​អាយុ​ដដែល​នេះ​បាន​ឡើង​វ៉ៃ​លើក​ដំបូង។

បន្ទាប់​មក​ Lerdsila បាន​ផ្លាស់​ទៅ​ទី​ក្រុង​បាងកក​​ពេល​អាយុ​១២​ឆ្នាំ​ដើម្បី​បន្តប្រដាល់​មួយ​ថៃ​ជា​លក្ខណៈ​អាជីព​តែ​ម្តង​ដោយ​ហ្វឹក​ហាត់​នៅ​ក្លឹប Jockey Gym ដែល​មាន​វីរបុរស​ប្រដាល់​មួយ​ថៃ Saenchai និង Somrak ជា​ដើម។

Lerdsila មាន​បទ​ពិសោធ​ជោកជាំ​ក្នុង​ការ​ឡើង​សង្វៀន​ល្បី​ឈ្មោះ Lumpinee និង Rajadamnern Stadiums ជា​ទី​កន្លែង​​ដែល​គាត់​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​ជា​ច្រើន​សម្រាប់​៣​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា។ ការ​ឈាន​ឡើង​ដល់​កម្រិត​កំពូល​បំផុត​គឺ​នៅ​ពេល​ Lerdsila បានឈ្នះ​ការ​ប្រកួត​១០០​លើក​ជាប់​គ្នា ហើយ​គាត់​បាន​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​កម្រិត​ពិភព​លោក​រាប់​មិន​អស់​រាប់​ដូច​ជា​ជើង​ខ្លាំង Orono Wor Petchpun, Nong-O Gaiyanghadao, និង Jomthong Chuwattana ជា​ដើម។

ចាប់​តាំង​ពី​ផ្លាស់​ទៅ​ហាត់​នៅ​ក្លឹប Phuket Top Team ក្នុង​ឆ្នាំ​២០១៥ Lerdsila នៅ​តែ​បន្ត​ឡើង​ប្រកួត​យ៉ាង​សកម្ម​។ ភាគ​ច្រើន​បំផុត​ គាត់​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក។ ឥឡូវ​នេះ គាត់​មាន​ឈ្មោះ​ក្នុង​ចំណោម​ជើង​ឯក​មួយ​ថៃ​ពិភព​លោក​ជា​ច្រើន​​ដើម្បី​អង្រួន​ឆាក​អន្តរជាតិ ONE Super Series និង​នៅ​តែ​ស្រេក​ឃ្លាន​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក ONE Muay Thai World Title ក្នុង​អាជីព​ថែម​ទៀត៕

 

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។