• Rocky
  • Ogden

កម្ពស់
170​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 56.7
ក្លឹប​
Boonchu Gym
មក​ពី
អូស្ត្រាលី
កម្ពស់
170​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 56.7
ក្លឹប​
Boonchu Gym
មក​ពី
អូស្ត្រាលី

អំពី

Rocky Ogden ​​ជា​កុមារ​រីករាយ​​ម្នាក់​ចូល​ចិត្ត​​លេង​ច្រើន​ដោយ​​ចូល​ចិត្ត​​ជិះ​ម៉ូតូ ​និង​ ​ជិះ​ក្ដារ​​លេង​​លើ​ដង​ផ្លូវ​ជា​ដើម។ ​ក្រោម​ការ​ជះឥទ្ធិពល​របស់​​​ឳ​ពុក​របស់​ខ្លួន​ ​ដែល​​ធ្លាប់​បង្វឹក​ក្បាច់​គុន​ Ogden ​ចាប់​ផ្ដើម​ហ្វឹកហាត់​តេក្វាន់​ដូ​កាល​​នៅ​វ័យ​កុមារ​។ ​​គេ​មាន​ទេពកោសល្យ​សឹង​មិន​គួរ​ឲ្យ​ជឿ​ពេល​ចាប់​ផ្ដើម​ដំបូង​​ និង​ ហ្វឹកហាត់​ខ្លាំង​រហូត​ដល់​រូប​គេ​​ងាក​ផ្ដោត​ទៅ​លើ​ក្បាច់​មួយ​ថៃ​វិញ​​នៅ​​វ័យ​ ១៤ ​ឆ្នាំ។

Ogden ​បាន​លះបង់​​ទៅ​ហាត់​មួយ​ថៃ​ពេញ​ម៉ោង​​ដោយ​ផ្លាស់​ទៅ​​រស់​នៅ​ប្រទេស​ថៃ​ និង​ប្រកួត​ជាង​​ ៤០ ​លើក​នៅ​​​ទី​នោះ​​នៅ​​​សង្វៀន​ដូច​ជា​​ MX Muay Extreme ​និង​ Top King World Series ​​ត្រឹម​អាយុ​ ២០ ឆ្នាំ​ប៉ុណ្ណោះ។ ​​​ក្នុង​អាជីព​ដំបូង​ គេ​ឈ្នះ​​ជើង​ឯក​ថ្នាក់​ជាតិ​​ WAKO Australian National Championship ​ក្នុង​នាម​​កីឡាករ​យុវជន​និង​ក្លាយ​ជា​កីឡាករ​អូស្ត្រាលី​ដំបូង​​ដែល​ឈ្នះ​​ជើង​ឯក​មួយ​ថៃ​ពិភព​លោក​​ WPMF Bantamweight ​ត្រឹម​អាយុ​ ១៧ ​ឆ្នាំ​ប៉ុណ្ណោះ។ ​

ឥឡូវ​នេះ​ Ogden ​​ត្រូវ​បាន​បង្ហាត់​និង​ត្រួសត្រាយ​ផ្លូវ​ដោយ​វីរបុរស​អូស្ត្រាលី​ John Wayne Parr ​នៅ​ក្លិប​ Boonchu Gym ​នា​​​តំបន់​ឆ្នេរ​​ Gold Coast ​ប្រទេស​​អូស្ត្រាលី​ ​បន្ទាប់​ពី​ហ្វឹកហាត់​មួយ​ថៃ​នៅ​ប្រទេស​​ថៃ​ដល់​កម្រិត​ខ្ពស់​មួយ។ ​​ក្នុង​​មហិច្ឆតា​​ដើម្បី​ឈ្នះ​ជើង​ឯក​​ World Championship ​​អ្នក​លេង​មួយ​ថៃ​ ​Ogden ​​កំពុង​ដាក់​គោល​ដៅ​ធ្វើ​ឲ្យ​ល្អ​បំផុត​ និង​​បន្ត​ភាព​ខ្លាំង​ក្នុង​ពិភព​កីឡា​នេះ​​ក្នុង​​គោល​ដៅ​​ក្លាយ​ជា​ម្ចាស់​​ខ្សែ​ក្រវាត់​ពិភព​លោក​វ័យ​ក្មេង​នៅ​ថ្ងៃ​ខាង​មុខ។

Stay in the know

Take ONE Championship wherever you go! Sign up now to gain access to latest news, unlock special offers and get first access to the best seats to our live events.
By submitting this form, you are agreeing to our collection, use and disclosure of your information under our Privacy Policy. You may unsubscribe from these communications at any time.