• ខុន
  • ស៊ីចាន់

កម្ពស់
164​ កម្ពស់
ទម្ងន់កំណត់
61.2 គីឡូក្រាម
ក្រុម
Phnom Penh MMA / PRODAL Fight Gym
មក​ពី
ប្រទេសកម្ពុជា
កម្ពស់
164​ កម្ពស់
ទម្ងន់កំណត់
61.2 គីឡូក្រាម
ក្រុម
Phnom Penh MMA / PRODAL Fight Gym
មក​ពី
ប្រទេសកម្ពុជា

អំពី

ខុន ស៊ីចាន់ ​គឺ​ជា​​ជើង​ឯក​ KWC Flyweight Champion។ ​ស៊ីចាន់ ​មាន​​ស្រុក​កំណើត​​​នៅ​ខេត្ត​​ឧត្តរមានជ័យ​​ស្ថិត​នៅ​ភាគ​ពាយព្យ​ នៃ​ប្រទេស​កម្ពុជា ​និង​ជា​តំបន់​មាន​ប្រវត្តិសាស្ត្រ​យូរ​លង់​នៃ​​ក្បាច់​គុន​ខ្មែរ។ ​​ស៊ីចាន់ ​​បាន​ចូល​ហ្វឹកហាត់​​គុន​ខ្មែរ​តាំង​ពី​អាយុ​ ៦ ​ឆ្នាំ ​មុន​ឈាន​ជើង​​ចូល​​ប្រកួត​​អាជីព​នៅ​អាយុ​ ១៣ ​ឆ្នាំ ​និង​បន្ត​ក្ដី​ស្រលាញ់​ដល់​​កីឡា​ប្រយុទ្ធ​មួយ​នេះ។

​បន្ទាប់​ពី​ឈ្នះ​មេដាយ ​និង​ ខ្សែ​ក្រវាត់​មួយ​ចំនួន​ពី​​ការ​ប្រកួត​គុន​ខ្មែរ​ ​ ស៊ីចាន់​ ​បាន​ផ្ដោត​អារម្មណ៍​លើ​ការ​ប្រកួត​គុន​ចម្រុះ​វិញ​ដោយ​ហ្វឹកហាត់​នៅ​ក្លិប​ Phnom Penh MMA ​រួម​​បញ្ចូល​ទាំង​ក្បាច់​​ចាប់​ និង​ ​ក្បាច់​គុន​ផ្សេងៗ។ ​ ​​ការ​ខំ​ប្រឹងប្រែង​របស់​ ស៊ីចាន់ ​ពិត​ជា​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​រហូត​ដល់​ឈ្នះ​ជើង​ឯក​ Khmer Warrior Challenge ​រដូវ​កាល​ទី​១ ​​ទម្ងន់​ Flyweight ​កាល​ឆ្នាំ​២០១៣។ ​ស៊ីចាន់​​​ មាន​ទំនុក​ចិត្ត​លើ​​​ក្បាច់​ថ្មី​របស់​គេ​ជា​ពិសេស​ការ​ប្រកួត​​​ក្នុង​ជំហរ​ដេក​ ​​ហើយ​បន្ត​ប្រឹង​ប្រែង​ទៀត​​ក្នុង​គោល​​ដៅ​បញ្ចប់​គូ​ប្រកួត​ដោយ​ក្បាច់​ឃ្លេ​​របស់​ខ្លួន។

ស៊ីចាន់ ​ជឿ​ជាក់​ថា​ខ្លួន​នឹង​កើន​បច្ចេកទេស​រហូត​ដល់​កម្រិត​ខ្ពស់​មួយ។ ​​បន្ទាប់​ពី​ឈ្នះ​ជើង​ឯក​​នៅ​ក្នុង​ស្រុក​ ​ការ​ប្រកួត​ប្រជែង​ថ្មី​​របស់ ស៊ីចាន់​ និង ​សមត្ថភាព​ទាំង​​ឡាយ​ត្រូវ​បង្ហាញ​​នៅ​សង្វៀន​លំដាប់​អន្តរជាតិ​ ONE Championship។