• Kevin
  • Belingon

"The Silencer"

កម្ពស់
165​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 65.8
ក្លឹប​
Team Lakay
មក​ពី
ហ្វីលីពីន
កម្ពស់
165​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 65.8
ក្លឹប​
Team Lakay
មក​ពី
ហ្វីលីពីន

អំពី

Kevin Belingon ​ជា​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Bantamweight ​​មាន​​ដើម​កំណើត​​មក​ពី​ក្រុង​មួយ​​ឈ្មោះ​ Kiangan ​នា​ខេត្ត​ Ifugao ​នៃ​ប្រទេស​ហ្វីលីពីន​ ​និង​​ជា​ខេត្ត​មួយ​​ល្បី​ខាង​កសិកម្ម​​ជា​ជាង​ការ​ផលិត​អត្តពលិក​​ក្បាច់គុន។ ​ ដោយ​​​​​​សារ​លើក​ទឹក​ចិត្ត​​ពី​​​វីរបុរស​ Bruce Lee (លី​សៀវឡុង)​ ​តារា​ហ្វីលីពីន​រូប​នេះ​ចាប់​ផ្ដើម​​​ហ្វឹកហាត់​​ក្បាច់​គុន​ដ៏​​មាន​ទេពកោសល្យ​​ និង​ទទួល​បាន​​ការ​ហ្វឹកហាត់​​ក្បាច់​គុន​វូស៊ូ​ ហើយ​ក៏​ជា​សិស្ស​​អាហារូបករណ៍​​​នៅ​សាកល​វិទ្យាល័យ​ University of the Cordilleras ​ដែល​នាំ​ឲ្យ​រូប​គេ​ផ្លាស់​ទៅ​រស់​នៅ​ខេត្ត Baguio។ ​

ទី​នោះ​ គេ​​បាន​ចូល​ហ្វឹកហាត់​​ក្បាច់​គុន​វូស៊ូ ​នៅ​ក្លិប​​ Team Lakay ​​ក្រោម​​ការ​បង្ហាត់​របស់​គ្រូ​បង្វឹក​ល្បី​ឈ្មោះ​​ Mark Sangiao។ ​ ​ពេល​​មាន​ជំនាញ​ល្អ​ខាង​វូស៊ូ​ ​ ​គេ​​ចាប់​ផ្ដើម​ប្រើ​ក្បាច់​គុន​​ទៅ​ប្រកួត​គុន​ចម្រុះ​​ដោយ​បង្ហាញ​ខ្លួន​ដំបូង​កាល​ឆ្នាំ​ ២០០៧​។ ​ គេ​ឈ្នះ​ ៩​ លើក​ដំបូង​ , ​និង​ ​ឈ្នះ​ជើង​ឯក​ទម្ងន់​ flyweight ​នៅ​ក្នុង​ស្រុក​​​ក្រោយ​ផ្ដួល​គូ​ប្រជែង​ជា​ច្រើន​មក​ពី​តំបន់​អាស៊ី។​ ​ជ័យជម្នះ​​ទាំង​នេះ​បាន​​ឆក់​យក​ការ​ចាប់​អារម្មណ៍​ពី​​សង្វៀន​លំដាប់​ពិភព​លោក​ ONE Championship ​ដែល​​​ឈាន​​ដល់​​ការ​​ចុះ​កុង​ត្រា​​យក​ Belingon ​ទៅ​ប្រកួត​នៅ​ឆ្នាំ​ ២០១២។ ​ Belingon ​ក៏​​​​កាន់​សញ្ញាប័ត្រ​ផ្នែក​ឧក្រិដ្ឋកម្ម​​វិទ្យា​ ​ប៉ុន្តែ​រួប​គេ​បាន​ផ្អាក​លើ​អាជីព​​​ការងារ​​ដោយ​ផ្ដោត​​ពេញលេញ​លើ​​ក្បាច់​គុន​​ទៅ​វិញ។ ​

បន្ទាប់​មក​ ​”The Silencer” ​​ឡើង​ប្រកួត​ទទួល​បាន​លទ្ធផល​​​ធំ​ធេង​នៅ​សង្វៀន​ ONE ​​រួម​បញ្ចូល​ទាំង​ការ​​ផ្ដួល​​ដៃ​គូ​ឲ្យ​សន្លប់​​ដ៏​អស្ចារ្យ​​​រហូត​ឈ្នះ​ខ្សែ​ក្រវាត់​ ONE Bantamweight World Champion ពី​ Bibiano Fernandes នៅ​ដើម​ឆ្នាំ ​២០១៦​។ ​​​ប៉ុន្តែ​ បន្ទាប់​ពី​ចាញ់​ ​វីរបុរស​ប្រេស៊ីល ​Belingon ​ធ្វើ​ការងារ​ខ្លាំង​ និង​ ក្លាយ​ជា​អ្នក​លេង​ក្បាច់​គុន​ដ៏​​​ចាស់ទុំ​ម្នាក់។​ តារា​ហ្វីលីពីន​រូប​នេះ​​ជា​អ្នក​ជំនាញ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​​ហើយ​ឈ្នះ​រៀងរាល់​ការ​ប្រកួត​ ដោយ​ផ្ដួល​​គូ​ប្រជែង​ខ្លាំង​​រហូត​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Interim Bantamweight World Title មុន​ពេល​​ផ្ដួល​ Fernandes ​ក្នុង​​ការ​ប្រកួត​សងសឹក​ និង ​គ្រង​ខ្សែ​ក្រវាត់​​ប្រភេទ​ទម្ងន់​​ Bantamweight ។

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។