Strawweight ម្ចាស់ខ្សែក្រវាត់ពិភពលោក

  • Joshua
  • Pacio

"The Passion"

កម្ពស់
165​ កម្ពស់
ទម្ងន់កំណត់
56.7 គីឡូក្រាម
ក្រុម
Team Lakay
មក​ពី
ប្រទេសហ្វីលីពីន
កម្ពស់
165​ កម្ពស់
ទម្ងន់កំណត់
56.7 គីឡូក្រាម
ក្រុម
Team Lakay
មក​ពី
ប្រទេសហ្វីលីពីន

អំពី

ម្ចាស់​ខ្សែក្រវាត់​ ONE Strawweight World Champion កីឡាករ Joshua Pacio មក​ពី​ទីក្រុង Baguio ប្រទេស​ហ្វីលីពីន​បាន​ជំរុញ​ក្នុង​ការ​ចាប់​យក​សិល្បៈ​ក្បាច់គុន​តាំង​ពី​អាយុ​១២​ឆ្នាំ។ វា​គឺ​ចំណង់​ចំណូល​ចិត្ត​​ដែល​គេ​​តាម​ចាប់​ភាព​ជោគជ័យ ដោយ​ឈ្នះ​​​ការ​ប្រកួត​វ៉ូស៊ូ​ថ្នាក់​ជាតិ​ជា​ច្រើន​ដង​ក្នុង​ប្រទេស​ហ្វីលីពីន មុន​ពេល​គេ​​ផ្លាស់​ប្ដូរ​ទៅ​កាន់​គុន​ចម្រុះ​វិញ។ ជា​ការ​ពិត ​វា​គឺ​ជា​សិល្បៈ​ក្បាច់គុន​​​ដែល​​ជួយ​គេ​ឆ្លង​កាត់​ការ​លំបាក​ជា​ច្រើន ដូច​ជា​ឪពុក​របស់​គេ​ត្រូវ​​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ឆ្ងាយ​ដើម្បី​ចិញ្ចឹម​គ្រួសារ ពេល​ដែល​គេ​មាន​អាយុ​៦​ឆ្នាំ។ 


យ៉ាងណាក្ដី នេះ​មាន​ន័យ​ថា​គេ​​បាន​រៀន​​ដើម្បី​ឯករាជ្យ​លើ​ខ្លួន​ឯង ហើយ​ការ​ហ្វឹកហាត់​រឹតតែ​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​មនុស្ស​​ប្រសើរ​ម្នាក់។ លើស​ទម្ងន់​ខ្លាំង​កាល​ពី​នៅ​ក្មេង សិល្បៈ​ក្បាច់គុន​ក៏​បាន​ជួយ Pacio ស្រក​ទម្ងន់​ច្រើន​ដែរ នាំ​ឲ្យ​គេ​ក្លាយ​ជា​អត្តពលិក​ខ្លាំង​​​ដូច​សព្វថ្ងៃ។ បន្ទាប់​ពី​មិន​ចាញ់​ក្នុង​ការ​ប្រកួត​ស្ម័គ្រចិត្ត Pacio មិន​យូរ​ប៉ុន្មាន​​ក៏​ឈាន​ជើង​ចូល​​ប្រកួត​អាជីព​ជា​លើក​ដំបូង ដោយ​ឈ្នះ ៦-០ មុន​ពេល​ចូលរួម​ជាមួយ​ ONE Championship។ បន្ទាប​ពី​ឡើង​កម្រិត Pacio ត្រូវ​ផ្ដល់​ឱកាស​ជួប​កីឡាករ Yoshitaka Naito ដើម្បី​ដណ្ដើម​ខ្សែក្រវាត់ ONE Strawweight World Championship ក្នុង​ឆ្នាំ​២០១៦។


ទោះបី​ជា​គេ​បរាជ័យ​​​ក្នុង​ការ​ប្រជែង​យក​ខ្សែក្រវាត់​ពិភពលោក​ជា​លើក​ដំបូង គេ​នៅ​តែ​មាន​ការ​ជំរុញ​ទឹកចិត្ត​ពី​​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ផ្សេង​ៗ​ដែល​ជា​មិត្ត​រួម​ក្រុម​ហាត់​ជាមួយ​គ្នា​រាល់​ថ្ងៃ​នៅ​ក្លឹប Team Lakay។​ ក្នុង​ខែ​ កញ្ញា​ ឆ្នាំ ២០១៨ ក្ដី​ស្រមៃ​ទាំង​អស់​របស់ Pacio បាន​ក្លាយ​​ជា​ការ​ពិត ពេល​ដែល​គេ​យក​ឈ្នះ​លើ​ Naito ដោយ​ឯកច្ឆន្ទ​ដើម្បី​ឡើង​កាន់​កាប់​ខ្សែក្រវាត់។ ទោះបី​គេ​បាន​បាត់បង់​ខ្សែក្រវាត់​ក្នុង​ការ​ការពារ​ជា​លើក​ដំបូង​ជាមួយ​កីឡាករ Yosuke Saruta ប៉ុន្តែ​គេ​បាន​យក​វា​មក​វិញ​​ភ្លាម​ៗក្នុង​​ការ​ប្រកួត​សងសឹក​ដើម្បី​ឡើង​ឈរ​ជា​ជើង​ខ្លាំង​​ក្នុង​ពិភពលោក​នៅ​ប្រភេទ​ទម្ងន់ Strawweight ​ម្ដង​ទៀត។