• Josh
  • Tonna

"Timebomb"

កម្ពស់
168​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 61.2
ក្លឹប​
MuayU
មក​ពី
អូស្ត្រាលី
កម្ពស់
168​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 61.2
ក្លឹប​
MuayU
មក​ពី
អូស្ត្រាលី

អំពី

Josh Tonna ​ គឺ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​​ពិភព​លោក​ ISKA K-1 World Champion។ ​ Tonna ​​ជា​ក្មេង​ទទួល​ការ​អប់រំ​​ដូច​គេ​ដូច​ឯង, ​​ចំណាយ​ពេល​ខ្លះ​​​ក្នុង​វិស័យ​បាល់ទាត់​ និង​ ការ​លេង​​នៅ​ក្នុង​ក្រុម​របស់​ខ្លួន។​ គេ​អត់​មាន​​បទ​ពិសោធន៍​​ច្រើន​​ក្នុង​ហាត់​ក្បាច់​គុន​ក្រៅ​ពី​ក្រៅ​ពី​ការ​មើល​​រឿង​​វាយ​ដំ​​ទាត់​ធាក់​ដូច​ជា​​រឿង​ Jean Claude Van Damme’s “Kickboxer” ​ប៉ុន្តែ​អ្វី​ត្រូវ​បាន​ផ្លាស់​ប្ដូរ​នៅ​ពេល​គេ​មាន​អាយុ​ ១៨ ឆ្នាំ។ ​

​បន្ទាប់​ពី​កើត​រឿង​ឈ្លោះ​ប្រកែក​គ្នា​​ ទើប​បណ្ដាល​ឲ្យ​រូប​​​គេ​​ទៅ​ចូល​រួម​ក្លិប​​ឃីកបុកសីង​​ក្នុង​ស្រុក​មួយ​​ដើម្បី​រៀន​អំពី​ក្បួន​​ក្បាច់​ការពារ​ខ្លួន ​និង​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត​ខ្ពស់។

ភ្លាមៗ​នោះ​ Tonna ​ក៏​ចាប់​ផ្ដើម​ស្រលាញ់​​ក្បាច់​គុន។​ ​ការ​ហ្វឹកហាត់​បាន​ផ្លាស់​ប្ដូរ​ជីវិត​របស់​គេ​ទាំង​ស្រុង ​និង ​មាន​ការ​ប្រកួត​ជា​ហូរហែ។​ គេ​បាន​បាន​ឡើង​សង្វៀន​​​​​បន្ទាប់​ពី​ហ្វឹកហាត់​​ត្រឹម​​ ៦​ ខែ​​ប៉ុណ្ណោះ។ ​​កីឡាករ​ដដែល​នេះ​​ទទួល​ជ័យជម្នះ​​ជាង​៣០​ដង​​ជុំ​វិញ​ពិភព​លោក​​​ដូច​ជា​នៅ​​ប្រទេស​ អង់គ្លេស​ ​ថៃ ​ជប៉ុន ​ហុងកុង និង ​ម៉ាឡេស៊ី​ ជា​ច្រើន។ ​

បន្ទាប់​ពី​ឈ្នះ​ខ្សែ​ក្រវាត់​ ISKA K-1 World Championship ​និង​ WMC Intercontinental Muay Thai Championship​ ​រូប​គេ​មាន​ឆន្ទៈ​​ដើម្បី​​​តេស្ត​សមត្ថភាព​បន្ត​ទៀត​​ពេល​​លឺ​ដំណឹង​អំពី​ ONE Super Series។​ ​ទី​បំផុត​ ​​រូប​គេ​ទទួល​បាន​ឱកាស​ភ្លាម​ៗ ​និង​​បង្ហាញ​ខ្លួន​ដំបូង​នៅ​សង្វៀន​អន្តរជាតិ​មួយ​នេះ​​កាល​ខែ​​កក្កដា​ ឆ្នាំ​២០១៨។

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។