• John
  • Lineker

"Hands of Stone"

កម្ពស់
160​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 65.8
ក្លឹប​
American Top Team
មក​ពី
ប្រេស៊ីល
កម្ពស់
160​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 65.8
ក្លឹប​
American Top Team
មក​ពី
ប្រេស៊ីល

អំពី

John Lineker ​គឺ​ជា​ជើង​ឯក​ Jungle Fight Bantamweight Champion ​​​ដែល​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​ក្បាច់​គុន​ចម្រុះ​កាល​ខែ​ ​​កញ្ញា​ ឆ្នាំ​២០០៨ ​​និង​​ក្លាយ​ជា​កីឡាករ​​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រំភើប​ជា​និច្ច​​ក្នុង​លោក​ក្រោយ​បង្ហាញ​ខ្លួន​ជាង​​មួយ​ទសវត្ស​មក​នេះ។ ​​Lineker​ ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ក្រៅ​ថា​ “Hands of Stone” ​ដោយ​សារ​​​កណ្ដាប់​ដៃ​មហា​ទម្ងន់​ ​ដែល​នាំ​ឲ្យ​រូប​គេ​​ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់​ជា​ច្រើន​ដង​ក្នុង​អាជីព។​

​ក្រោយ​ពី​ចាប់​ផ្ដើម​អាជីព​ដ៏​រឹង​មាំ​ Lineker ​​បាន​ទទួល​ជ័យជម្នះ​​រហូត​ដល់​ ១៣ ​លើក​ជាប់​គ្នា​​ ដែល​​ឈាន​ទៅ​ឈ្នះ​​ជើង​ឯក​ Jungle Fight Championship ​និង​​ប្រកួត​ប្រជែង​នៅ​អាមេរិក​ខាង​ជើង​ជា​ហូរហែ។ ​​ពេល​ចេញ​ទៅ​ប្រកួត​​​​ក្រៅ​ពី​ប្រទេស​ប្រេស៊ីល​ ​តារា​ឆ្នើម​រូប​​នេះ​ឈ្នះ​​លើ​កីឡាករ​​មាន​ទេពកោសល្យ​ជា​ច្រើន​​រួម​ទាំង​ John Dodson, ​Michael McDonald, ​និង​ Ian McCall ​ទៀត​ផង។ ​

​បន្ទាប់​ពី​ទទួល​ជ័យជម្នះ​ជា​ច្រើន​នៅ​អាមេរិក​ខាង​ជើង​ Lineker ​​​សម្រេច​ចិត្ត​​បន្ត​ដំណើរ​អាជីព​គុន​ចម្រុះ​របស់​ខ្លួន​​នៅ​សង្វៀន​ ONE Championship។​ Lineker ​​ត្រូវ​បាន​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​ចុះ​ផ្សាយ​​ថា​ជា​កីឡាករ​​កំពូល​ស្ថិត​​នៅ​ចំណោម ​១០ ​រូប​​​​​នៃ​ប្រភេទ​ទម្ងន់​​របស់​ខ្លួន ​និង​មាន​ស្នៀត​ប្លែក​ៗ​ជា​ច្រើន​ជា​ពិសេស​​ស្នៀត​បញ្ចប់​ដៃ​គូ​​នៅ​​សង្វៀន​ ONE Championship។ ​

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។