Atomweight Kickboxing ម្ចាស់ខ្សែក្រវាត់ពិភពលោក

  • Janet
  • Todd

"JT"

កម្ពស់
160​ កម្ពស់
ទម្ងន់កំណត់
52.2 គីឡូក្រាម
ក្រុម
Boxing Works
មក​ពី
សហរដ្ឋអាមេរិក
កម្ពស់
160​ កម្ពស់
ទម្ងន់កំណត់
52.2 គីឡូក្រាម
ក្រុម
Boxing Works
មក​ពី
សហរដ្ឋអាមេរិក

អំពី

Janet Todd មិន​ដែល​ឈប់​ក្នុង​ការ​ស្វែងរក​​ភាព​អស្ចារ្យ​នោះ​ទេ។ ក្រៅ​ពី​ធ្វើ​ជា​វិស្វករ​អវកាស​ Todd ជា​​កីឡា​ការិនី​ជំនាញ​មួយថៃ​ម្នាក់ ហើយ​នាង​ហ្វឹកហាត់​២​ដង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ពង្រឹង​ជំនាញ ខណៈ​ជា​រឿយ​ៗ​តែងតែ​ចេញ​ប្រកួត​ជុំវិញ​ពិភពលោក។ ការ​ខិតខំ​ប្រឹងប្រែង​របស់​នាង​និង​ការ​កំណត់​គោលដៅ​បាន​នាំ​នាង​​ទទួល​បាន​ភាព​ជោគជ័យ ក្នុង​នោះ​​ឈ្នះ​មេដាយ​ក្នុង​ការ​ប្រកួត​មួយថៃ​ជា​ច្រើន។

Todd ធំ​ដឹង​ក្ដី​ក្នុង​គ្រួសារ​តឹងរ៉ឹង​មួយ​ក្នុង​តំបន់ Southern California ជា​កន្លែង​ម្ដាយ​ជនជាតិ​ជប៉ុន​របស់​នាង​បាន​ចុះ​ឈ្មោះ​នាង​ក្នុង​ថ្នាក់​មុខវិជ្ជា​​ជា​ច្រើន​ប្រជែង​នាង​ទាំង​ខាង​រាងកាយ​និង​សតិ​អារម្មណ៍។ មូលដ្ឋានគ្រឹះ​នៃ​អាជីព​កីឡា​របស់​នាង​​ចាប់​ផ្ដើម​តាម​រយៈ​កីឡា​កាយសម្ព័ន្ធ ហើយ “TJ” ​ចុងក្រោយ​បាន​រក​ឃើញ​ផ្លូវ​​​របស់​ខ្លួន​​ទៅ​កាន់​ក្លឹប​មួយថៃ​មួយ​កន្លែង ពេល​ដែល​កំពុង​ស្វែងរក​វិធី​ដើម្បី​ឲ្យ​មាន​ភាព​សប្បាយ​ចិត្ត​និង​បន្ត​ការ​​​រស់​នៅ។ នាង​បាន​ចាប់​ចិត្ត​ជាមួយ​កីឡា​មួយថៃ​ភ្លាម​ៗ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​នាង​បាន​ផ្សងព្រេង​នៅ​ប្រទេស​ថៃ​​​ដែល​ជា​​ដើម​កំណើត​នៃ​សិល្បៈ​ក្បាច់គុន​​​​នេះ​ដើម្បី​ពង្រឹង​ជំនាញ។

កីឡា​ការិនី​សញ្ជាតិ​អាមេរិក​កន្លង​ទៅ​​ហ្វឹកហាត់​​ក្រោម​លោក​គ្រូ Sangtiennoi Sor Rungroj នៅ​ក្នុង​ក្លឹប​របស់​លោក​ដែល​ជា​កន្លែង​នាង​​ទទួល​បាន​ការ​ភ្ញាក់ផ្អើល​និង​​ជំរុញ​ដោយ​ថាមពល​និង​​​​ការ​លត់​ដំ​នៃ​សិស្ស​ផ្សេង​ទៀត​របស់​លោក​គ្រូ​។ វា​ជា​មេរៀន​ដែល​ធ្វើ​ឲ្យ​នាង​មាន​ដូច​សព្វ​ថ្ងៃ ហើយ​មិន​យូរ​ប៉ុន្មាន​នាង​បាន​ក្លាយ​ជា​ម្ចាស់​​ជើង​ឯក Pan-American Muay Thai ២​សម័យ។ 


ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ ២០១៩ ការ​តស៊ូ​​របស់ Todd បាន​នាំ​នាង​​ទៅ​កាន់​ស្ថាប័ន​អន្តរជាតិ ONE Championship។ ត្បិត​តែ​នាង​បាន​ចាញ់ Stamp Fairtex ក្នុង​ការ​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង តែ​នាង​​បាន​សាង​កំណត់ត្រា​ឈ្នះ​​​៣​ប្រកួត​បន្ទាប់​ជាប់​ៗ​គ្នា មាន​ឱកាស​ជួប​សងសឹក​​កីឡា​ការិនី​ថៃ​ម្ដង​ទៀត។ ក្នុង​ការ​ប្រកួត​គូឯក​កម្មវិធី ONE: KING OF THE JUNGLE កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០២០ “JT” បាន​យក​ឈ្នះ Stamp វិញ​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​​ដណ្ដើម​បាន​ខ្សែក្រវាត់​ពិភពលោក ONE Atomweight Kickboxing។