Flyweight Kickboxing ម្ចាស់ខ្សែក្រវាត់ពិភពលោក

  • Ilias
  • Ennahachi

កម្ពស់
178​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
61.2 គីឡូក្រាម
ក្លឹប​
SB Gym
មក​ពី
ហុល្លង់ / ម៉ារ៉ុក
កម្ពស់
178​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
61.2 គីឡូក្រាម
ក្លឹប​
SB Gym
មក​ពី
ហុល្លង់ / ម៉ារ៉ុក

អំពី

ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ONE Flyweight Kickboxing កីឡាករ Ilias Ennahachi ចាប់​ផ្ដើម​ហ្វឹកហាត់​សិល្បៈ​ក្បាច់គុន​​នៅ​អាយុ​១១​ឆ្នាំ បន្ទាប់​ពី​ចូលរួម​ជាមួយ​បងប្អូន​ជីដូនមួយ​របស់​គេ​ក្នុង​ក្លឹប Kickboxing មួយ​កន្លែង។ មិន​យូរ​ប៉ុន្មាន​វា​បាន​ក្លាយ​ជា​ចំណូល​ចិត្ត​​ក្នុង​ជីវិត​​របស់​គេ ហើយ​គេ​បាន​ដឹង​តាំង​ពី​ពេល​គេ​ឈ្នះ​ខ្សែក្រវាត់​នៅ​អឺរ៉ុប​ជា​លើក​ដំបូង​ថា គេ​ចង់​ក្លាយ​ជា​កីឡាករ​ Kickboxing អាជីព​ម្នាក់។

Ennahachi ធ្វើ​បាន​ល្អ​មែនទែន​ក្នុង​ការ​ចាប់​ផ្ដើម​អាជីព​ជា​កីឡាករ Kickboxing ដោយ​ឈ្នះ​ខ្សែ​​ក្រវាត់ Kickboxing ពិភពលោក​៦​ដង​ក្នុង​វ័យ​ទើប​តែ​២៣​ឆ្នាំ​ដើម្បី​ឈាន​ដល់​កម្រិត​ជា​កីឡាករ​ល្អ​ម្នាក់​ក្នុង​ពិភពលោក។ គេ​ភាគ​ច្រើន​ប្រកួត​​​ក្នុង​ប្រទេស​កំណើត​ហុល្លង់​ ប៉ុន្តែ​ក៏​ធ្លាប់​ចេញ​ទៅ​​ប្រទេស​ឆ្ងាយ​ផង​ដែរ​ដូច​ជា ចិន ជប៉ុន​និង​អាប៊ូដាប៊ី ដើម្បី​បង្ហាញ​ពី​​ក្បាច់គុន​របស់​ខ្លួន។

អាវុធ​ដ៏​ខ្លាំងក្លា​បំផុត​របស់​គេ​​នៅ​តែ​​ជា​ភាព​គ្រោះថ្នាក់ ដូច​ដែល​គេ​​ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្គាល់​គេ​ជា​​​​កីឡាករ​ពូកែ​ប្រើ​ជើង​លើ​សង្វៀន អនុញ្ញាត​ឲ្យ​គេ​អាច​គេច​ផុត​ពី​គ្រោះថ្នាក់ ខណៈ​វាយ​ចេញ​ទៅ​កាន់​គូ​ប្រកួត។ កំណត់ត្រា​អស្ចារ្យ​របស់​គេ​​​បាន​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​​ម្នាក់​នៅ​ពេល​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​ក្នុង​ ONE Super Serie ហើយ​បាន​ផ្ដួល Petchdam Petchyindee Academy យក​បាន​ខ្សែក្រវាត់​ពិភពលោក ONE Flyweight Kickboxing។