ជើងឯកពិភពលោក Grand Prix

  • Giorgio
  • Petrosyan

"The Doctor"

កម្ពស់
178​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 70.3
ក្លឹប​
Team Petrosyan
មក​ពី
អ៊ីតាលី
កម្ពស់
178​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 70.3
ក្លឹប​
Team Petrosyan
មក​ពី
អ៊ីតាលី

អំពី

ម្ចាស់​ជើង​ឯក​ឃីកបុកសីង​ពិភព​លោក​ជា​ច្រើន​​ប្រភេទ​ទម្ងន់ Giorgio “The Doctor” Petrosyan គឺ​ជាកំពូល​កីឡាករ​​ប្រដាល់​ឃីកបុកសីង​ដ៏​ឆ្នើម​ និង​ខ្លាំង​បំផុត​គ្រប់​សម័យ​កាល​ដែល​បាន​សាង​ស្នាដៃដ៏​ច្រើន​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​​នៅ​ក្នុង​អាជីព​របស់​គាត់។ សមិទ្ធផល​​ធំ​ៗ​មាន​ដូច​ជា​ខ្សែ​ក្រវាត់ឃីកបុកសីង​ពិភព​លោក K-1 World MAX ពីរ​គ្រឿង ខ្សែ​ក្រវាត់​ពិភព​លោក​ Glory Slam Tournament មួយ​គ្រឿង និង​ខ្សែ​ក្រវាត់​ផ្សេង​ៗ​ជា​ច្រើន​ទៀត។

ទោះ​ជា​បី​យ៉ាង​ណា ពិភព​លោក​ស្ទើរ​តែធ្វើ​ឲ្យ​បាត់​បង់​ទេពកោសល្យ​របស់​គាត់។ ដើម​កំណើត​នៅ​ប្រទេស​អាមេនី ឪពុក​ម្តាយ​របស់​Petrosyan បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​អ៊ីតាលី​ ក្នុង​ឆ្នាំ​៩៩៩ ដើម្បី​គេច​ចេញ​ពី​សង្គ្រាមដែល​ញាំញី បំផ្លិច​បំផ្លាញ​នៅ​ប្រទេស​កំណើត​របស់​ពួក​គេ។

មក​ដល់​ប្រទេស​អ៊ីតាលី​ដោយ​គ្មាន​អ្វី​សោះ កុមារា Petrosyan និង​គ្រួសារតស៊ូ​គ្រប់​បែប​យ៉ាង​ដើម្បី​បាន​បាយ​ចំអែត​ក្រពះ ហើយ​សូម្បី​តែ​ទី​កន្លែង​ស្នាក់​នៅ​ពិត​ប្រាកដ​ក៏​គ្មាន។ សំណាង​ល្អ ពួក​គាត់​ត្រូវ​បាន​អង្គការក្រៅ​រដ្ឋាភិបាល​មួយ​បាន​ជួយ​សង្គ្រោះ​ ហើយ​ផ្តល់​ឲ្យ​មាន​លទ្ធភាពទាំង​កន្លែង​ស្នាក់​នៅ  និង​អាហារ។

ដោយ​មាន​ការ​ជំរុញ​ទឹក​ចិត្ត​ពី​ខ្សែភាពយន្ត​វាយ​តប់​​ដែល​សំដែល​ដោយ​តារា​ភាពយន្ត Jean-Claude Van Damme និង លី សៀវឡុង កុមារ​ Petrosyan ចូល​ចិត្ត​ក្បាច់​គុន ហើយ​គាត់​បាន​ចាប់​ហាត់​ឃីកបុកសីង​​ទាំង​នៅ​វ័យ​ជំទង់។ ភ្លាម​ៗ​នោះ​ គាត់​យល់​ឃើញ​ថា ខ្លួន​ពិត​ជា​មាន​ក្តី​ស្រលាញ់​ជ្រាល​ជ្រៅ​ចំពោះប្រដាល់​ ហើយ​ក៏​ដាច់​ចិត្ត​កាយ​ហ្វឹកហាត់​មែន​ទែន។

ចាប់​តាំង​ពី​ពេល​នោះ​មក កីឡាករ​រហស្សនាម “ឌុកទ័រ” បាន​ក្លាយ​ជា​អ្នក​ប្រយុទ្ធ​ដ៏​ស្ទាត​ជំនាញកម្រិត​ពិភព​លោក និង​ទទួល​បាន​ជ័យជម្នះ​២៤​លើក​ជាប់​គ្នា​ដោយ​មិន​ចាញ់​សោះ​ដែល​រក្សា​រហូត​បាន​៦​ឆ្នាំ។

កីឡាករ “The Doctor” ត្រូវ​បាន​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​បន្ថែម​ទៀត​នៅ​ពេល​គាត់​បាន​ឈ្នះ​ជើង​ឯកពិភព​លោក​៣​នាក់​ផ្សេង​ទៀត​ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់​ឃីកបុកសីង​ពិភព​លោក​ដែល​មាន​ប្រាក់​រង្វាន់​១​លាន​ដុល្លារ​អាមេរិក (ONE Featherweight Kickboxing World Grand Prix) កាល​ពី​ខែ​តុលា ឆ្នាំ​២១៩៕

 

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។