• Eko Roni
  • Saputra

កម្ពស់
163​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 61.2
ក្លឹប​
Evolve MMA
មក​ពី
ឥណ្ឌូណេស៊ី
កម្ពស់
163​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 61.2
ក្លឹប​
Evolve MMA
មក​ពី
ឥណ្ឌូណេស៊ី

អំពី

ជើង​ឯក​ចំបាប់​ថ្នាក់​ជាតិ​ឥណ្ឌូណេស៊ី​ច្រើន​ដង Eko Roni Saputra មានវ័យ​ចំរើន​ឡើង​​ជា​មួយ​ស្ថានភាព​ក្រី​ក្រ​នៅ​តំបន់ Samarinda លើកោះ Borneo។ ឪពុក​ម្តាយ​របស់​​គាត់​ជា​អ្នក​លក់​ត្រី​នៅ​ផ្សារ​ ហើយ​ឪពុក​របស់​គាត់​ក៏​ជា​គ្រូ​បង្វឹក​​ប្រដាល់​សកល​ម្នាក់​ដែរ ដូច្នេះ​គាត់​បាន​ចាប់​ហាត់​ប្រដាល់​តាំង​ពី​អាយុ​៥​ឆ្នាំ។

ទោះ​បី​ជា​យ៉ាង​ណា  ក្រោយ​មក Saputra បាន​ប្តូរ​ទៅ​​ហាត​កីឡា​ចំបាប់​វិញ​តាម​ការ​ជំរុញ​ពី​ឪពុក​ម្តាយ​របស់​ខ្លួន​ និង​បាន​ព្យាយាម​ដើម្បី​កីឡា​ចំបាប់​ក្នុង​ជីវិត​របស់​គាត់។ ទោះ​ជា​គាត់​ដើម​ឡើយ​មិន​​ចូល​ចិត្ត​ចំបាប់​ដោយ​សារ​ចិត្ត​ស្រលាញ់​ប្រដាល់​សកល​ក៏​ដោយ ក៏​ Saputra បាន​លះ​បង់​គ្រប់​យ៉ាង​ដើម្បី​ដាក់​ចិត្ត​​កាយ​លើ​អាជីព​ចំបាប់ និង​បាន​ឈ្នះ​ជើង​ឯក​ចំបាប់​ថ្នាក់​ជាតិ​ជា​ច្រើន​លើក​រាប់​មិន​អស់។

ជា​កីឡាករ​ចំបាប់​មិន​ដែល​ចាញ់​នៅ​ក្នុង​ប្រទេស​​កំណើតឥណ្ឌូណេស៊ី  Saptura បាន​ឈ្នះ​មេដាយ​ប្រាក់​ និង​សំរឹទ្ធ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ជា​ច្រើន​ដែល​ជា​ទុន​សម្រាប់​គាត់​បោះ​ជំហាន​ចូល​កីឡា​ប្រដាល់​គុន​ចម្រុះ។ នៅ​ឆ្នាំ​២០១៨ គាត់​បាន​ទៅ​ហ្វឹក​ហាត់​នៅ​ក្លឹប​ល្បី Evolve Fight Team និង​បាន​ផ្លាស់​ទៅ​ប្រទេស​សិង្ហបុរី​ដើម្បី​បន្ត​អាជីព​ប្រដាល់​គុន​ចម្រុះ។

នៅ​ទី​នោះ​ គាត់​បាន​ឱកាស​ហ្វឹកហាត់​ជា​មួយ​កីឡាករ​ជើង​ឯក​ពិភព​លោក​ជា​ច្រើន​នាក់​ដែល​ជំរុញ​ឲ្យ​គាត់​មាន​គោល​ដៅ​កាន់​តែ​ច្បាស់​ក្នុង​ការតាំង​ចិត្ត​ឆ្ពោះ​ទៅរក​ខ្សែ​ក្រវាត់​ពិភព​លោក ONE World Title៕

 

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។