• Dejdamrong Sor
  • Amnuaysirichoke

កម្ពស់
160​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 56.7
ក្លឹប​
Evolve MMA
មក​ពី
ថៃ
កម្ពស់
160​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 56.7
ក្លឹប​
Evolve MMA
មក​ពី
ថៃ

អំពី

អតីត​ជើង​ឯក​ពិភព​លោក ONE Strawweight World Champion និង​ជើងឯក​មួយ​ថៃ​ពិភព​​លោ Lumpinee Stadium Muay Thai World Champion ច្រើន​គ្រឿង កីឡាករ Dejdamrong Sor Amnuaysirichoke កើត​នៅ​ខេត្ត Trang ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។ ដើម​ឡើយ​​ម្តាយ​របស់​គាត់​ជំទាស់​នឹង​ការ​ចាប់​យក​អាជីព​ប្រដាល់ ដូច្នេះ​គាត់​បាន​លួច​ហាត់​ជា​សម្ងាត់​កាល​ពី​ដំបូង។

នៅ​ពេល​អាយុ​១០​ឆ្នាំ គាត់​បាន​ឡើង​ប្រកួត​លើក​ដំបូង និង​ទទួល​បាន​លុយ​ចំនួន​៧០​បាត (ប្រមាណ​២​ដុល្លារ​អាមេរិក)។ ចាប់​តាំង​ពី​ពេល​នោះ​មក​​គាត់​បាន​ចូល​ប្រដាល់​​ពេញ​ទំហឹង។ បន្ទាប់​មក​ គាត់​​បាន​ក្លាយ​ជា​កីឡាករ​ប្រដាល់​ល្បី​ល្បាញ ហើយ​អាយុ​១៧​ឆ្នាំ​ គាត់​បាន​ទៅ​ហ្វឹកហាត់​នៅ​ក្លឹប Lookbanyai ក្នុង​ទី​ក្រុង​បាងកក ដែល​ជា​ក្លឹប​ដ៏​ល្បី​ល្បាញ​មួយ​ក្នុង​ប្រទេស​ថៃ។

Dejdamrong ធ្លាប់​បាន​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោកនៅ​សង្វៀន Lump​inee Stadium ចំនួន​៣​ដង ក្នុង​ប្រភេទ​ទម្ងន់​​៤៧​គីឡូក្រាម​២​​ដង និង​ទម្ងន់​៤៨​គីឡក្រាម​​១​ដង។ គាត់​បាន​ឡើង​ប្រកួត​ជា​រៀង​រាល់​ខែ និង​​មាន​ប្រវត្តិ​ប្រកួត​ជាង​៣០០​ដង មុន​ពេល​គាត់​បាន​ចូល​និវត្តន៍​ពី​ប្រដាល់​នេះ។ នៅ​ឆ្នាំ​២០១៣ គាត់​​បាន​ធ្វើ​ជា​គ្រូ​បង្វឹក​ប្រដាល់​មួយ​ថៃនៅ​ក្លឹប Evolve MMA ប្រទេស​សិង្ហបុរី ហើយ​ភ្លាម​ៗ​នោះ​គាត់​បាន​ព្យាយាម​សាក​ល្បង​ប្រកួត​ជឺជិតស៊ូ​លើក​ដំបូង បន្ទាប់​ពី​បាន​ស្វែង​យល់​កីឡា​នេះ។

នេះ​ហើយ​ជា​ផ្លូវ​ដែល​ផ្តល់​ឲ្យ​គាត់​ឈាន​ឆ្ពោះ​ទៅ​ជោគជ័យ​ក្នុង​អាជីព​ប្រដាល់​គុន​ចម្រុះ។ ជា​ពិសេស​នោះ​ ខ្លា​ចាស់​រូប​បនេះ​បាន​ឈ្នះជើង​ឯក​ពិភព​លោក ONE Strawweight World Championship ជា​មួយ​នឹង​ជ័យជម្នះ​៦​ប្រកួត​ជាប់​គ្នា។ បន្ទាប់​ពី​បាន​បាត់​បង់​ខ្សែ​ក្រវាត់​នៅ​ឆ្នាំ​២០១៦ Amnuaysirichoke ឥឡូវ​​បាន​វិល​ត្រឡប់​មក​ការ​ហ្វឹកហាត់​ជា​​ថ្មី និង​មាន​គោល​បំណង​ស្វែង​រក​ខ្សែ​ក្រវាត់​ពិភព​លោក​មក​វិញ​ឲ្យ​ខាង​តែ​បាន៕

 

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។