Lightweight ម្ចាស់ខ្សែក្រវាត់ពិភពលោក

Lightweight ជើងឯកពិភពលោក Grand Prix

  • Christian
  • Lee

"The Warrior"

កម្ពស់
180​ កម្ពស់
ទម្ងន់កំណត់
70.3 គីឡូក្រាម
ក្រុម
Evolve MMA / United MMA
មក​ពី
ប្រទេសសិង្ហបុរី
កម្ពស់
180​ កម្ពស់
ទម្ងន់កំណត់
70.3 គីឡូក្រាម
ក្រុម
Evolve MMA / United MMA
មក​ពី
ប្រទេសសិង្ហបុរី

អំពី

ម្ចាស់​ខ្សែក្រវាត់ ONE Lightweight World Champion កីឡាករ Christian Lee កើត​ចេញ​ពី​គ្រួសារ​មួយ​នៃ​​សិល្បៈ​ក្បាច់គុន​ពិត​ៗ។ បង​ស្រី​របស់​គេ​ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់ ONE Women’s Atomweight Champion កីឡា​ការិនី Angela Lee ក្លាយ​ជា​តារា​អន្តជាតិ​មួយ​ដួង​រួច​ទៅ​ហើយ​ជាមួយ​ស្ថាប័ន ONE Championship ហើយ​ម្ដាយ​ឪពុក​របស់​គេ​​គឺ​ជា​​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​ទាំង​ពីរ​នាក់​ក្នុង​កីឡា​ជា​ច្រើន​ ដែល​បាន​​ចាប់​ផ្ដើម​បង្រៀន​​បច្ចេកទេស​ដល់​កូន​ៗ​របស់​ពួក​គេ​តាំង​ពី​នៅ​​ក្មេង។


Lee គឺ​ជា​សមាជិក​​ក្មេង​​ជាង​គេ​ក្នុង​ក្រុម​ Evolve Fight Team នៅ​​ប្រទេស​សិង្ហបុរី ប៉ុន្តែ​មិន​មាន​ជំនាញ​ទាប​ជាង​​មិត្ត​ក្នុង​ក្រុម​នោះ​ទេ។ ត្បិត​តែ​នៅ​ក្មេង តែ Lee ជា​ម្ចាស់​ខ្សែ​ក្រវាត់​ខ្មៅ​​កីឡា​ប្រេស៊ីល​ជឺជិតស៊ូ និង Total Defense System ហើយ​គឺ​​អ្នក​ឆាប់​​ឈាន​ទៅ​ដល់​គោលដៅ​ដ៏​អស្ចារ្យ​ម្នាក់។ ជា​ការ​ពិត គេ​​ត្រូវ​បាន​បោះឆ្នោត​ជា​អត្តពលិក​ឆ្នើម​​បំផុត ក្នុង​កម្មវិធី 2013 FILA World Championship ក្រោយ​​ឈ្នះ​​ជើងឯក​ពិភពលោក​៦ លើ​វិញ្ញាសា​ចំបាប់​ប្រេស៊ីល​ ប៉ាន់ក្រាសិន គុនចម្រុះ​និង​ក្បាច់​​ឃ្លេ​ឲ្យ​ចុះ​ចាញ់​។

ចាប់​តាំង​ពី​បង្ហាញ​ខ្លួន​ប្រកួត​​​អាជីព​ដំបូង​របស់​គេ​នៅ​ឆ្នាំ​២០១៥ Lee ធ្លាប់​​ប្រកួត​ជា​ច្រើន​ដង​លើ​សង្វៀន ONE Championship ទទួល​បាន​ជោគជ័យ​ដ៏​អស្ចារ្យ។ គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​អ្នក​បញ្ចប់​ដៃ​គូ​ដ៏​ឆ្នើម​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ONE និង​ជា​​កីឡាករ​វ័យ​ក្មេង​មាន​ទេពកោសល្យ​អស្ចារ្យ​ម្នាក់។ ក្នុង​ឆ្នាំ​២០១៩ Lee បាន​​បង្កើត​រឿង​អស្ចារ្យ​ជាមួយ​បង​ស្រី Angela ក្លាយ​​ជា​​ម្ចាស់​ខ្សែ​ក្រវាត់​គុន​ចម្រុះ​​ពិភពលោក​បងប្អូន​តែ​មួយ​គត់​ក្នុង​ប្រវត្តិសាស្ត្រ។ 


គេ​​ធ្លាប់​ត្រូវ​បាន​កោះហៅ​ឲ្យ​ប្រកួត​ជំនួស​​​ក្នុង​រយៈពេល​ដ៏​ខ្លី​ទល់​នឹង​កីឡាករ Saygid “Guseyn Arslanaliev ក្នុង​កម្មវិធី ONE: CENTURY PART I ហើយ​បាន​យក​ឈ្នះ​​ជើង​ខ្លាំង​របស់​ទួរគី​ក្លាយ​ជា​ជើងឯក ONE Lightweight World Grand Prix Champion។