• ឡៅ
  • ចិត្រា

កម្ពស់
175​ កម្ពស់
ទម្ងន់កំណត់
61.2 គីឡូក្រាម
ក្រុម
Cambodian Top Team
មក​ពី
ប្រទេសកម្ពុជា
កម្ពស់
175​ កម្ពស់
ទម្ងន់កំណត់
61.2 គីឡូក្រាម
ក្រុម
Cambodian Top Team
មក​ពី
ប្រទេសកម្ពុជា

អំពី

ឡៅ ចិត្រា​ ​គឺ​ជា​ជើង​ឯក​​​​​​មក​ពី​​សង្វៀន​ទូរទស្សន៍​បាយ័ន។ ​ ​ចិត្រា​ ​កើត​ក្នុង​ត្រកូល​ល្បី​ឈ្មោះ​ខាង​ហាត់​​ក្បាច់​គុន​ខ្មែរ។ ​ឡៅ​ ស៊ីណាត ​ដែល​ជា​បង​​ប្រុស​របស់​ ចិត្រា​ គឺ​ជា​វីរបុរស​​គុន​ខ្មែរ​​ក្នុង​ស្រុក​ម្នាក់ ​ខណៈ​ ដែល​​​បង​ប្រុស​ ឡៅ ចន្ទ្រា​ ក៏​ជា​កីឡាករ​​លេច​ធ្លោ​នៅ​កម្ពុជា​ផង​ដែរ។ ​នេះ​​ជា​ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​ ចិត្រា​ ​ដក់​​ចិត្ត​ស្រលាញ់​គុន​ខ្មែរ​​តាម​គន្លង​របស់​បង​ប្រុស​គេ​ដែរ។

ចិត្រា ​ចាប់​ផ្ដើម​ហ្វឹកហាត់​គុន​​ខ្មែរ​នៅ​អាយុ​៨​ឆ្នាំ​ ​មុន​ពេល​ឡើង​​ប្រកួត​​​ទទួល​បាន​បទ​​ពិសោធន៍​ប្រមាណ​១៥០​ដង។ ​កំណត់​ត្រា​នេះ​​មុន​ពេល​រូប​គេ​​ឈាន​ចូល​វ័យ​២០​ ឆ្នាំ។ ចិត្រា​ ​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​ទឹក​ដី​កំណើត​​រួម​ទាំង​ជើងឯក​​សង្វៀន​ទូរទស្សន៍​បាយ័ន​​ក្នុង​ពីរ​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា ​និង​ ឈ្នះ​មេដាយ​​នៅ​ស៊ីហ្គេម​ឆ្នាំ​ ២០១៧​ លើ​​វិញ្ញាសា​​មួយ​ថៃ។

ឡៅ ចិត្រា​​​ ហ្វឹកហាត់​នៅ​ក្លិប​​​ឆត្រ​យោង​៩១១​ ​ដូច​បង​ប្រុស​ទាំង​ពីរ​របស់​គេ​ដែរ​ និង​បន្ត​ហាត់​នៅ​ Cambodian Top Team មុន​ពេល​​ចេញ​ទៅ​ប្រកួត​​​លើ​សង្វៀន​អន្តរជាតិ។ ​ក្រៅ​ពី​​អាជីព​​​ប្រកួត​គុន​ខ្មែរ​​ គេ​ក៏​ជា​​​នាយ​ទាហាន​ម្នាក់​នៅ​អង្គភាព​ឆត្រ​យោង​៩១១​ ផង​ដែរ។ ​ ចិត្រា​ ​​មាន​មោទនភាព​ក្នុង​​ការ​​​ប្រកួត​តំណាង​ឲ្យ​ជាតិ និង​ប្រើ​ស្នៀត​គុន​ខ្មែរ​​​ដ៏​អង់អាច​នៅ​សង្វៀន​​​ ONE Championship។​ ចិត្រា​ ​តាំង​ចិត្ត​ខ្ពស់​ដើម្បី​ដណ្ដើម​ខ្សែ​ក្រវាត់​​កម្រិត​ពិភព​លោក​នៅ​ក្នុង​អាជីព​របស់​ខ្លួន។ ​