• ចាន់
  • រតនា

កម្ពស់
169​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 61.2
ក្លឹប​
សិល្បៈ / FFG
មក​ពី
កម្ពុជា
កម្ពស់
169​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 61.2
ក្លឹប​
សិល្បៈ / FFG
មក​ពី
កម្ពុជា

អំពី

ចាន់ រតនា ​គឺ​​ជា​បេក្ខភាព​​ឡើង​វគ្គ​ផ្ដាច់​​​ព្រ័ត្រ​ក្នុង​កម្មវិធី​​ ONE Cambodia Featherweight Grand Prix ​​ដែល​រៀប​នៅ​កម្ពុជា​។ ​​រតនា​ ​កើត​​នៅ​ជំរំ​​​ភៀសខ្លួន​ឯ​ប្រទេស​ថៃ ​ហើយ​ ​ជំរំ​នោះ​គេ​ស្គាល់​ថា​​ជា​ជំរំ​​សាយ​ធូ​ (Site 2) ​អំឡុង​ពេល​កម្ពុជា​​កំពុង​ឆេះ​ភ្លើង​សង្គ្រាម​​ស៊ីវិល​យ៉ាង​ក្ដៅ​គគុក​។ រតនា ​​បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​ក្បាច់​គុន​តាំង​ពី​នៅ​តូច​​ដោយ​មាន​​ឳ​ពុក​ជា​គ្រូ​បង្ហាត់​ក្បាច់​គុន​កម្រិត​កំពូល​ម្នាក់​ផ្នែក​យុទ្ធគុន​ខម​ដែល​មាន​​​​ក្បាច់​​​សម្បូរ​បែប​រួម​បញ្ចូល​គ្នា​ដូច​ជា​ក្បាច់​ចំបាប់​ប្រយុទ្ធ​ និង​ ​បច្ចេកទេស​ប្រើ​អាវុធ​​ជា​ដើម។

​បន្ទាប់​មក ​រតនា​ ​ចូល​រួម​ប្រកួត​នៅ​សង្វៀន​​​គុន​ខ្មែរ​​ត្រឹម​​​វ័យ​ ១៧ ​ឆ្នាំ និង​ ​ប្រកួត​បាន​រហូត​ជាង​​ ៩០​ លើក​មិន​ដែល​ចាញ់​ដោយ​ការ​បញ្ឈប់​​​​ ពី​អាជ្ញា​កណ្ដាល​, ពេទ្យ​ ឬ ​អ្នក​ឲ្យ​ទឹក​​​នោះ​ឡើយ។ ​ លើស​ពី​នេះ​ ​​​រតនា​ ​ក៏​​ហាត់​​តេក្វាន់​ដូ​បាន​​​កម្រិត​​ខ្សែ​ក្រវាត់​ខ្មៅ​​ដែរ​។ ​ ​គេ​បាន​ដឹង​អំពី​ ONE Championship ​នៅ​ឆ្នាំ​២០១៤ ​ ​និង​ សម្រេច​​ចិត្ត​​ចូល​ហ្វឹកហាត់​​​គុន​ចម្រុះ​មុន​ពេល​​ចូល​ប្រកួត​នៅ​សង្វៀន​អន្តរជាតិ​មួយ​នេះ​​ជា​ផ្លូវការ។

បន្ទាប់​ពី​បង្ហាញ​ខ្លួន​លើក​ដំបូង​ដោយ​​ជោគជ័យ​​ក្នុង​ក្បាច់​​ចម្រុះ​ ​កីឡាករ​​តំណាង​ឲ្យ​កម្ពុជា​​បាន​សម្រេច​គោល​ដៅ​មួយ​ និង​បន្ត​រហូត​ដល់​​ទទួល​កិច្ច​សន្យា​​ជា​បន្តបន្ទាប់​នៅ​សង្វៀន​កម្រិត​ពិភព​លោក​ ONE។ ​រតនា​ ​ឡើង​ប្រកួត​នៅ​សង្វៀន​​កម្រិត​ពិភព​លោក​នេះ​ជា​ច្រើន​ដង និង​ ធ្វើ​ឲ្យ​​​ទស្សនិកជន​​រំភើប​ញាប់ញ័រ​​ទូទាំង​​​អាស៊ី​​តាម​រយៈ​ក្បាច់​ប្រយុទ្ធ​មហា​កម្លាំង​​​គ្រប់​ស្នៀត​​របស់​​​គេ។

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។