ជើង​ឯក​ពិភពលោក Bantamweight

  • Bibiano
  • Fernandes

"The Flash"

កម្ពស់
170​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 65.8
ក្លឹប​
AMC Pankration
មក​ពី
ប្រេស៊ីល
កម្ពស់
170​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 65.8
ក្លឹប​
AMC Pankration
មក​ពី
ប្រេស៊ីល

អំពី

ម្ចាស់​ខ្សែក្រវាត់ ONE Bantamweight World Champion កីឡាករ​  Bibiano Fernandes បាន​តស៊ូ​​​ក្នុង​ជីវិត​លូតលាស់​កុមារភាព​​​ដ៏​លំបាក​មិន​នឹក​ស្មាន​មួយ។ កើត​ក្នុង​​ប្រទេស​ប្រេស៊ីល ម្ដាយ​របស់​គេ​ស្លាប់​ ពេល​ដែល​គេ​មាន​អាយុ​៧​ឆ្នាំ។ មិន​អាច​មើល​ថែ​គេ​និង​បងប្អូន ឪពុក​របស់​គេ​​បង្ខំ​ចិត្ត​ផ្ញើ​ពួក​គេ​​ទៅ​នៅ​ជាមួយ​​ម្ដាយ​មីង​ក្នុង​ព្រៃ​អាម៉ាហ្សូន ដែល​ជា​កន្លែង​គេ​ស្ទើរ​តែ​ចុះ​ចាញ់​នឹង​ជំងឺ​គ្រុន​ចាញ់។ បន្ទាប់​ពី​ផ្លាស់​ទៅ​នៅ​ទីក្រុង​ Manaus ទុក្ខវេទនា​មិន​ទាន់​ចប់​ទេ ដោយ​គេ​​គ្មាន​ផ្ទះ​សម្បែង និង​ត្រូវ​​រស់​នៅ​ក្រោម​ដើមឈើ។

ឱកាស​មួយ​បាន​កើតឡើង ខណៈ​កំពុង​សម្អាត​​កញ្ចក់​ឡាន​បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​លើ​កីឡា​ចំបាប់​ប្រេស៊ីល (BJJ) និង​ពេញ​ចិត្ត​ជាមួយ​​កីឡា​ចំបាប់​នេះ​ភ្លាម​ៗ។ យ៉ាងណាក្ដី គេ​គ្មាន​លទ្ធភាព​​​បង់​លុយ​ដើម្បី​ចូល​ហ្វឹកហាត់​ទេ ប៉ុន្តែ​​​សំណាង​គេ​​បាន​ជួប​គ្រូ​ម្នាក់​​អនុញ្ញាត​ឲ្យ​ចូល​ហាត់​​ប្ដូរ​ជាមួយ​ការ​សម្អាត​ក្លឹប។ គេ​បាន​បង្ហាញ​​ជា​មនុស្ស​​មាន​​សមត្ថភាព​ពី​កំណើត​ម្នាក់​ ហើយ​បាន​ផ្លាស់​ប្ដូរ​សំណាង​ដោយ​ក្លាយ​ជា​​​កីឡាករ​ល្អ​ជាង​គេ​ក្នុង​លោក ឈ្នះ​មេដាយ​មាស​១១​គ្រឿង​ក្នុង​ការ​ប្រកួត​កម្រិត​ខ្ពស់​ៗ។ រួម​បញ្ចូល​ជាមួយ​ពាន​​ពាន​រង្វាន់ IBJJF World Championships ដែល​គេ​​ឈ្នះ​ខ្សែក្រវាត់​ខ្មៅ​៣​ដង។

បន្ទាប់​ពី​ការ​ឈាន​ជើង​ចូល​​ការ​ប្រកួត​ក្នុង​ទ្រុង​ដើម្បី​ស្វែង​រក​ការ​ប្រកួតប្រជែង​ថ្មី Fernandes ពិត​ជា​​មិន​ធ្វើ​ឲ្យ​ខ្លួន​ឯង​ខក​បំណង បាន​ក្លាយ​ជា​​ម្ចាស់​ពាន Grand Prix ២​ប្រភេទ​ទម្ងន់​និង​ឈ្នះ​ខ្សែក្រវាត់​ក្នុង​កម្មវិធី DREAM ​ក្នុង​ប្រទេស​ជប៉ុន។ គេ​ជោគជ័យ​ក្នុង​ការ​បង្ហាញ​ខ្លួន​​ប្រកួត​ដំបូង​ក្នុង​កម្មវិធី ONE Championship កាល​ពី​ឆ្នាំ​២០១២ ហើយ​មិន​យូរ​ប៉ុន្មាន​ក៏​ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់ ONE Bantamweight World Champion។ បន្ទាប់​មក Fernandes អាច​ការពារ​ខ្សែក្រវាត់​របស់​ខ្លួន​បាន​៨​ដង ធ្វើ​ឲ្យ​គេ​ជាប់​ឈ្មោះ​ជា​កីឡាករ​​និង​ម្ចាស់​ខ្សែក្រវាត់​​ពិភពលោក​លេចធ្លោ​ជាង​របស់ ONE មុន​ពេល​បាត់បង់​ខ្សែក្រវាត់​ទៅកាន់ Kevin Belingon ក្នុង​ការ​ប្រកួត​សងសឹក។ យ៉ាងណាក្ដី គេ​បាន​ដណ្ដើម​ខ្សែក្រវាត់​មក​វិញ​​​ក្នុង​កម្មវិធី​​ប្រវត្តិសាស្ត្រ​របស់ ONE ដែល​ធ្វើ​នៅ​ប្រទេស​ជប៉ុន​ជា​លើក​ដំបូង ក្នុង​ការ​ក្លាយ​ក្លាយ​ជា​អធិរាជ​នៃ​ប្រភេទ​ទម្ងន់​នេះ​ម្ដង​ទៀត។

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។