Middleweight & Light Heavyweight ម្ចាស់ខ្សែក្រវាត់ពិភពលោក

  • Aung La
  • N Sang

"The Burmese Python"

កម្ពស់
185​ កម្ពស់
ទម្ងន់កំណត់
93 គីឡូក្រាម
ក្រុម
Hardknocks 365
មក​ពី
ប្រទេសមីយ៉ាន់ម៉ា
កម្ពស់
185​ កម្ពស់
ទម្ងន់កំណត់
93 គីឡូក្រាម
ក្រុម
Hardknocks 365
មក​ពី
ប្រទេសមីយ៉ាន់ម៉ា

អំពី

ម្ចាស់​ខ្សែក្រវាត់ ONE Middleweight និង Light Heavyweight World Champion កីឡាករ Aung La N Sang បាន​កើត​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ហើយ​​​គឺ​ជា​អត្តពលិក​ដ៏​អស្ចារ្យ​ម្នាក់​​នៅ​ឯ​សាលា​ក្នុង​​ទីក្រុង​យ៉ាំងហ្គូន មុន​ពេល​ផ្លាស់​ទៅ​​សហរដ្ឋអាមេរិក​ដើម្បី​សិក្សា។ នៅ​ទីនោះ គេ​ចាប់​​ផ្ដើម​ហ្វឹកហាត់​ក្បាច់គុន​​ចំបាប់​ប្រេស៊ីល (BJJ) និង​កីឡា​ផ្សេង​ទៀត​នៅ​ពេល​កំពុង​សិក្សា​​ផ្នែក​វិទ្យាសាស្ត្រ​​កសិកម្ម​​នៅ​សាកលវិទ្យាល័យ​ Andrews University ក្នុង​​រដ្ឋ Michigan ហើយ​ភ្លាម​ៗ​នោះ​​ចាប់​ចិត្ត​លើ​សិល្បៈ​ក្បាច់​គុន។

ក្រោយ​បញ្ចប់​ការ​សិក្សា គេ​បាន​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​​ធ្វើ​ការ​ជា​អ្នក​ចិញ្ចឹម​ឃ្មុំ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​​ក៏​សម្រេច​ចិត្ត​បោះបង់ និង​​លះបង់​ជីវិត​​របស់​គេ​ជាមួយ​សិល្បៈ​ក្បាច់គុន​វិញ។ Aung La N Sang បង្ហាញ​ខ្លួន​ប្រកួត​អាជីព​ដំបូង​ក្នុង​ឆ្នាំ​២០០៥ ហើយ​មិន​យូរ​ប៉ុន្មាន​បាន​សាង​កេរ្តិ៍ឈ្មោះ​សម្រាប់​ជំនាញ​ឃ្លេ​របស់​ខ្លួន​ រហូត​ទទួល​បាន​រហស្សនាម​ថា  “The Burmese Python” ឬ “ពស់ថ្លាន់​ភូមា”។ ពេញ​មួយ​អាជីព​​ច្រើន​ជាង​មួយ​ទសវត្សរ៍ ស្ទើរ​តែ​រាល់​ជ័យជម្នះ​​របស់ Aung La N Sang បាន​បញ្ចប់​តាមរយៈ​ការ​បញ្ឈប់​ដៃគូ។ វា​បាន​​បង្ហាញ​ពី​ទេពកោសល្យ​និង​ប្រសិទ្ធភាព​ដ៏​មហិមា​របស់​គេ។

បន្ទាប់​ពី​​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​​បង្ហាញ​ខ្លួន​ដំបូង​នៅ ONE Championship កាល​ពី​ឆ្នាំ​២០១៤ Aung La N Sang បាន​ត្រលប់​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា ប្រកួត​ក្នុង​កម្មវិធី ONE: UNION OF WARRIORS ទទួល​បាន​ជ័យជម្នះ​​ក្នុង​ការ​ប្រកួត​របស់​គេ​ក្លាយ​ជា​វីរបុរស​របស់​ជាតិ​ម្នាក់។ យ៉ាងណាក្ដី​ អ្វី​ៗ​ត្រូវ​រង​ចាំ​រហូត​ដល់​ខែ មិថុនា ឆ្នាំ​ ២០១៧ ទើប​​វីរបុរស​មីយ៉ាន់ម៉ា​ម្នាក់​នេះ​ធ្វើ​សាង​ប្រវត្តិសាស្ត្រ​បាន។ គេ​បាន​យក​ឈ្នះ​កីឡាករ Vitaly Bigdash គ្រង​ខ្សែ​ក្រវាត់ ONE Middleweight World Champion ធ្វើ​​ប្រជាជន​​មីយ៉ាន់ម៉ា​រួបរួម​គ្នា​អបអរ​សាទរ​ដែល​​ពួក​គេ​មាន​​​ជើងឯក​ពិភពលោក​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស។ Aung La N Sang រក​ឃើញ​​ខ្សែក្រវាត់​ទី​ពីរ​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៨ ដោយ​បាន​យក​ឈ្នះ​​កីឡាករ Alexandre Machado ផ្ដួល​ឲ្យ​បោះបង់​ការ​ប្រកួត​ដណ្ដើម​បាន​ខ្សែក្រវាត់ ONE Light Heavyweight World Championship។ ក្នុង​ឆ្នាំ​២០១៨ គេ​បាន​ការពារ​ខ្សែ​ក្រវាត់​ទម្ងន់ Middleweight ជា​លើក​ដំបូង ដោយ​ផ្ដួល​កីឡាករ  Ken Hasegawa ឲ្យ​​សន្លប់​ក្នុង​ការ​ប្រកួត​ដែល​គេ​ចាត់​ទុក​ថា​​ល្អ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ​ស្ថាប័ន​ ONE។