Women's Atomweight ម្ចាស់ខ្សែក្រវាត់ពិភពលោក

  • Angela
  • Lee

"Unstoppable"

កម្ពស់
164​ កម្ពស់
ទម្ងន់កំណត់
52.2 គីឡូក្រាម
ក្រុម
United MMA / Evolve MMA
មក​ពី
ប្រទេសសិង្ហបុរី
កម្ពស់
164​ កម្ពស់
ទម្ងន់កំណត់
52.2 គីឡូក្រាម
ក្រុម
United MMA / Evolve MMA
មក​ពី
ប្រទេសសិង្ហបុរី

អំពី

ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ONE Women’s Atomweight  កីឡា​ការិនី Angela Lee តែងតែ​​​​អាច​បំពេញ​​ដូច​រហស្សនាម​របស់​ខ្លួន “Unstoppable”។ កីឡា​ការិនី​មាន​ទេពកោសល្យ​ម្នាក់​នេះ​​បាន​​ណែនាំ​ឲ្យ​ស្គាល់​សិល្បៈ​ក្បាច់​គុន​ដោយ​ម្ដាយ​ឪពុក​របស់​នាង​ដែល​ជា​​គ្រូ​ក្បាច់​គុន​បង្រៀន​តាំង​​ពី​នាង​ចេះ​ដើរ។ តាមរយៈ​ការ​ប្រឹងប្រែង​និង​​អត់ធ្មត់ នាង​​ទទួល​បាន​ជោគជ័យ​គ្រប់​កីឡា​​ក្នុង​កម្រិត​ខ្ពស់​ៗ។ ត្បិត​តែ​នៅ​ក្មេង តែ​នាង​គឺ​ជា​ម្ចាស់​ជើង​ឯក​កីឡា​ប៉ាន់ក្រាសិន​ពិភពលោក​​២​សម័យ ​ជើងឯក​ចំបាប់ 2013 Hawaii State Wrestling Champion និង​មាន​ខ្សែក្រវាត់​ខ្មៅ​ចំបាប់​ប្រេស៊ីល (BJJ)។ 


ការ​ប្រកួត​កីឡា​កន្លង​​របស់ Lee នាំ​ឲ្យ​នាង​​ហ៊ាន​សាកល្បង​​ជំនាញ​របស់​ខ្លួន​ជាមួយ​កីឡា​គុនចម្រុះ។ បន្ទាប់​ពី​បង្កើត​ការ​ចាប់​អារម្មណ៍​សម្រាប់​ប្រកួត​ដំបូង​ក្រោម​ស្ថាប័ន ONE កាល​ពី​ខែ ឧសភា ឆ្នាំ ២០១៥ នាង​បាន​ចូលរួម​ជាមួយ​​ក្រុម Evolve Fight Team ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​សិង្ហបុរី​និង​បាន​ធ្វើ​ការ​ប្រកួត​ឈ្នះ​៥​ប្រកួត​ជាប់​គ្នា។ រួម​បញ្ចូល​ជាមួយ​ការ​ប្រកួត​៥​ទឹក​ពេញ​យក​ឈ្នះ​លើ Mei Yamaguchi នាង​​ដណ្ដើម​បាន​ខ្សែក្រវាត់​ពិភពលោក ONE Women’s Atomweight ក្នុង​ខែ ឧសភា ឆ្នាំ ២០១៦។ 


​​ត្បិត​ទទួល​សមិទ្ធផល​ជា​ច្រើន​របស់​នាង ភាព​អស្ចារ្យ​​របស់​កីឡា​ការិនី​​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​បាន​កើត​ឡើង​ក្នុង​ខែ ឧសភា ឆ្នាំ ២០១៧ ក្នុង​កម្មវិធី ONE: DYNASTY OF HEROES។ រាជីនី​​ក្នុង​ប្រភេទ​ទម្ងន់ Atomweight បាន​ជួប​បញ្ហា​រលាក់​សួត ប៉ុន្តែ​នៅ​តែ​អាច​យក​ឈ្នះ​លើ​ម្ចាស់​ខ្សែក្រវាត់​មួយថៃ​២​សម័យ Istela Nunes ដោយ​ក្បាច់​ឃ្លេ​ការពារ​ខ្សែក្រវាត់​របស់​ខ្លួន​ជា​លើក​ទី​ពីរ។ ការពារ​ខ្សែក្រវាត់​ពិភពលោក​ប្រភេទ​ទម្ងន់ Atomweight ជា​ច្រើន​លើក កីឡា​ការិនី​រហស្សនាម “Unstoppable” បាន​​កំណត់​ការ​សម្លឹង​ឃើញ​របស់​នាង​​ក្នុង​ប្រវត្តិសាស្ត្រ​ម្ដង​ទៀត។ ​នាង​បាន​រំកិល​​ទៅ​កាន់​ប្រភេទ​ទម្ងន់​មួយ​ទៀត​ដើម្បី​​​ប្រជែង​ខ្សែក្រវាត់ ONE Women’s Strawweight ដើម្បី​ចង់​ក្លាយ​ជា​​​ម្ចាស់​ជើងឯក​ពិភពលោក​​នារី​ដំបូង​អាច​គ្រង​ខ្សែក្រវាត់​ពីរ​ប្រភេទ​ទម្ងន់​របស់ ONE។