• Andy
  • Souwer

"Souwer Power"

កម្ពស់
176​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 70.3
ក្លឹប​
Team Souwer
មក​ពី
ហុល្លង់
កម្ពស់
176​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 70.3
ក្លឹប​
Team Souwer
មក​ពី
ហុល្លង់

អំពី

ជើង​ឯកឃីកបុកសីង​ពិភព​លោក​ច្រើន​គ្រឿង Andy Souwer ជា​កីឡាករ​ប្រដាល់​ម្នាក់​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​នៅ​លើ​ពិភព​លោក​ដែល​រះ​ចេញ​ពី​ប្រទេស​ហុល្លង់។ ជា​ក្មេង​ទន់​ខ្សោយ​ និង​ឈឺ​ច្រើន​​ដែល​កើត​មាន​ជំងឺ​ហឹត គាត់​បាន​ចាប់​ហាត់​ឃីកបុកសីង​នៅ​ពេល​អាយុ​៧​ឆ្នាំ​ដើម្បីប្រយុទ្ធ​ប្រឆាអ​នឹង​ជំងឺ។ កីឡា​បាន​ជួយ​ឲ្យ​ Souwer កាន់​តែ​មាន​សុខភាព​ល្អ​ប្រសើរ និង​យល់​ឃើញ​ខ្លួន​ឯង​ថា ស្រលាញ់​កីឡា ហើយ​មួយ​ឆ្នាំ​ក្រោយ​មក​ក៏​បាន​ឡើង​ប្រកួត។

បន្ទាប់​ពីប្រើ​​អាវុធ​ជោកជាំ និង​លេច​ធ្លោ​លើ​សង្វៀន​ក្នុង​ប្រទេស​កំណើត​ គាត់​បាន​បោះ​ជំហាន​ចូល​សង្វៀន​អន្តរជាតិ​ដែល​ភាគ​ច្រើន​ប្រកួត​នៅ​ប្រទេស​ជប៉ុន​​​ជា​កន្លែង​ដែល​គាត់​បាន​ឈាន​ដល់​កម្រិត​​យុគសម័យ​មាស​នៃ​កីឡាឃីកបុកសីង K-1។ ជា​ខ្លា​កំណាច​មួយ​នៅ​លើ​សង្វៀន Souwer បាន​ជួប​ប្រកួត​នឹង​ដៃ​គូ​ខ្លាំង​ៗ​លំដាប់​ពិភព​លោក​ជា​ច្រើន។

អាជីព​ល្បី​ល្បាញ​ និង​លេច​ធ្លោរយៈ​ពេល​ជាង​ពីរ​ទសវត្សរ៍​មក​នេះ គាត់​បាន​ឆ្លង​កាត់​ការ​ប្រកួត​ជិត​២០០​ដង​ និង​បាន​បញ្ចប់​ដៃ​គូ​បាន​ជាង​ពាក់​កណ្តាល។ គាត់​ជា​ជើង​ឯក​​ពិភព​លោក K-1 World MAX ពីរដង ជា​ជើង​ឯក​ឃីកបុកសីង​ពិភព​លោក៦​ដង ជា​ជើងឯកពិភព​លោក Showtime 70MAX  និង​​បាន​ជើង​ឯក​​ពី​ព្រឹត្តិការណ៍ Shootboxing S-Cup Tournament រហូត​ដល់​៤​ដង។

តាម​រយៈ​បទ​ពិសោធ​​ប្រមាណ​២០​ឆ្នាំ​ និង​សមិទ្ធផល​ជា​ច្រើន​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ពេល​នេះ​ Souwer បាន​ហក់​ចូល​ស្ថាប័ន ONE Championship ដែល​ជា​ទី​កន្លែង​ប្រមូល​​ផ្តុំ​ជើង​ខ្លាំង​មក​ពី​ទូទាំង​ពិភព​លោក ហើយ​ជា​កន្លែង​ដែល​គាត់​ដាក់​គោល​ដៅ​យក​ជើង​ឯក​ឃីកបុកសីង​ពិភព​លោក ONE Super Series Kickboxing World Championship៕

 

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។