ជើង​ឯក​ពិភពលោក ទម្ងន់ Atomweight

  • Allycia
  • Hellen Rodrigues

កម្ពស់
161​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 52.2
ក្លឹប​
Phuket Fight Club
មក​ពី
ប្រេស៊ីល
កម្ពស់
161​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 52.2
ក្លឹប​
Phuket Fight Club
មក​ពី
ប្រេស៊ីល

អំពី

ជើង​ឯក Ayutthaya Miracle Champion កីឡាការិនី​ Allycia Hellen Rodrigues មាន​កំណើត​នៅ Fortaleza ភាគ​ខាង​ជើង​ទី​ក្រុង Ceara ប្រទេស​ប្រេស៊ីល។ នាង​បាន​ចាប់​ផ្តើម​អាជីព​ប្រដាល់​មួយ​ថៃ​តាំង​ពី​នៅ​ក្មេង​ជំទង់ ដែល​ពេល​នោះ​បាន​ឈ្នះ​ជើង​ឯក​នៅ​ Portuarios Stadium ក្នុង​ទី​ក្រុងសៅប៉ូឡូ​​ដោយ​បាន​បង្កើត​កំណត់​ត្រា​មិន​ចាញ់​សោះ​ក្នុង​ឆ្នាំ​២០១៧។

បន្ទាប់​មក កីឡាការិនី Rodrigues បាន​ទៅ​ប្រទេស​ថៃ​ដើម្បី​ហ្វឹកហាត់​ប្រដាល់​របស់​នាង​បន្ថែម​ទៀត។ នៅ​ប្រទេស​ថៃ​នាង​បាន​ឡើង​ប្រកួត​ឈ្នះ​១២​ដង ​នៅ​​ WMPF World Champion Thananchanok Kaewsamrit ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់ Ayutthaya “Pink Belt” Title នៅ​ខែ​មីនា ឆ្នាំ​២០១៩។ ជ័យជម្នះ​របស់​នាង​បាន​ធ្វើ​ឲ្យ​នាង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២​នៃ​តារា​ប្រដាល់​មួយ​ថៃWBC Muay Thai ពិភព​លោក។

Rodrigues ជាប់​ចិត្ត​ខ្លាំង​ប្រដាល់​ក្បាច់​បុរាណ​មួយ​ថៃ Muay Thai ដោយ​នាង​មាន​ជំនាញ​ទាត់ និង​កែង​ដ៏​គ្រោះ​ថ្នាក់។ បន្ទាប់​ពី​នាង​សាង​កំណត់​ត្រា​ប្រកួត​ឈ្នះ​៣០​ដង និង​ចាញ់​ត្រឹម​តែ​៥​ដងទាំង​នៅ​ប្រទេស​ប្រេស៊ីល និង​ថៃ នាងត្រូវ​បាន​ស្ថាប័ន​ប្រដាល់ ONE Championship ចាប់​ចិត្ត និង​ទាក់​ទង​ឲ្យ​ចូល​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ atomweight ដែល​​បាន​ដណ្តើម​ខ្សែ​ក្រវាត់ពិភព​លោក Atomweight Muay Thai World Championship ជោគជ័យ​ពី​ម្ចាស់ខ្សែ​ក្រវាត់ Stamp Fairtex សម្រាប់​ការ​ប្រកួត​លើក​ដំបូង​របស់​នាង​នៅ ONE៕

 

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។