"Largest sports media property in Asia’s history."
"Asia's largest global sports media company."
"Asia's largest martial arts organization."
"Asia's largest sports media company."
"Premier martial arts organization in Asia."

អំពី ONE

ONE Championship គឺ​ជា​​​ផ្ទះ​​នៃ​ក្បាច់​គុន​​​

ONE Championship (ONE) គឺ​ជា​ទ្រព្យ​សម្បត្តិ​​ផ្សព្វ​​ផ្សាយ​កីឡា​ជា​សកល​ធំ​បំផុត​នៅ​​ក្នុង​ប្រវត្តិ​សាស្ត្រ​អាស៊ី​​​ដែល​មាន​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ជា​សកល​​​ដល់​​​​អ្នក​ទស្សនា​រហូត​ដល់​​២.៧​​ប៊ីលាន​​ដង​ទូទាំង​​១៥០​ប្រទេស។ ON គឺ​ជា​ឃ្លាំង​​នៃ​​ការ​បង្ហាញ​​រតនៈ​សម្បត្តិ​វប្បធម៌​​​​ដ៏​អស្ចារ្យ​បំផុត​នៅ​អាស៊ី និង​បាន​ចាក់​ឫស​​​យ៉ាង​ជ្រៅ​នៃ​តម្លៃ​សុចរិក​​ភាព​ ​សេចក្តី​ឱន​​លំទោន​ កិត្យានុភាព​ ​គារវកិច្ច​ ​ភាព​អង់អាច​ក្លាហាន​​​ ​វិន័យ និង​​សេចក្តី​មេត្តា​។

បច្ចុប្បន្ន​នេះ​ ONE Championship មាន​ការិយាល័យ​ក្នុង​ប្រទេស​សិង្ហបុរី, តូក្យូ, ញ៉ូវ​យ៉ក់, ឡូស​​ អេនជឺឡេស, សៀងហៃ មីឡាន, ប៉េកាំង, បាងកក, ម៉ានីល​, ហ្សាការតា, និង​បាងហ្គាឡូ។ ទុនិក​វិនិយោគិន​​​នៅ ONE Championship មាន​ក្រុម​ហ៊ុន​ Sequoia Capital, Temasek Holdings, GIC, Iconiq Capital, Greenoaks Capital, និង​ Mission Holdings។

ONE ទទួល​បាន​ជោគជ័យ​ជា​ច្រើន​​​អំពី​​​​អត្រា​នៃ​ចំនួន​​​ទស្សនា​តាម​ទូរទស្សន៍​ ​និង engagement​ តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ខ្ពស់​បំផុត​​​ទូទាំង​ទ្វីប​អាស៊ី​ជា​មួយ​នឹង​តម្លៃ​ម៉ាក​យីហោ​ល្អ​ឯក​​ អត្តលិក​លំដាប់​​ពិភព​លោក​ និង​ការ​​ផលិត​កម្រិត​ពិភព​លោក។ ក្នុង​នាម​ជា​ស្ថាប័ន​ក្បាច់​គុន​​ធំ​បំផុត​នៅ​ក្នុង​ពិភព​លោក ONE មាន​គូ​ប្រកួត​​ដ៏​អស្ចារ្យ​​ដែល​ប្រមូល​ផ្តុំ​ដោយ​​ក្បាច់​គុន​ទូទាំង​ពិភព​មាន​ដូច​ជា មួយ​ថៃ ឃីកបុកសីង គុន​ចម្រុះ​ ការ៉ាតេ​ សីឡាត​ សាន់ដា ឡេតវី​ តេក្វាន់ដូ​ គុន​ខ្មែរ​ និង​ចំបាប់​ជា​ដើម។

បញ្ជី​អត្តពលិក​ ONE មាន​​ជើង​ឯក​ពិភព​លោក​​ជាង​១៤០​នាក់​​ (ក្នុង​ចំណោម​អត្តពលិក​ជាង​៥៥០​នាក់​)​​ ​អំពី​ក្បាច់​គុន​ផ្សេង​ៗ​គ្នា​ដែល​បាន​​ធ្វើ​ឲ្យ​ក្លាយ​ជា​​ស្ថាប័ន​មួយ​ដែល​​​​​ប្រមូល​ផ្តុំ​​ជើង​ឯក​ពិភព​លោក​ធំ​បំផុត​នៅ​លើ​ផែន​ដី​នេះ។

ព្រឹត្តិការណ៍​ប្រកួត​ ONE ត្រូវ​បាន​រៀប​​ចំ​​​ឡើង​ក្នុង​​កីឡដ្ឋាន​ធំ​ៗ​បំផុត​នៅ​តាម​បណ្តា​ទី​ក្រុង​-រាជ​ធានី​ធំ​ល្បី​ៗ​ទូទាំង​ទ្វីប​អាស៊ី។ ONE ក៏​​ទទួល​បាន​អតិថិជន​ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ និង​ផ្សាយ​ពាណិជ្ជកម្ម​ចំនួន​​៥០០​ដែល​មាន​ឈ្មោះ​ផ្សាយ​នៅ Fortune រាប់​បញ្ចូល​ទាំង​ Disney, Marvel, LG, Sony, Facebook, Haier, Kawasaki, L’Oreal, Casio, Bayer, Shiseido, Grab, Singtel, និង​ជា​ច្រើន​ទៀត។ ជា​មួយ​នឹង​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្បាច់​គុន​ និង​​កីឡា​អេឡិចត្រូនិក​​​ ONE Championship គឺ​ជា​ផលិតករ​​នៃ​​មាតិកា​​កីឡា​ផ្សាយ​ផ្ទាល់​ជា​សកល​ធំ​បំផុត​នៅ​អាស៊ី​សម្រាប់​យុវជន​ និង​សហស្សវត្សរ៍។​​

បេសកកម្ម​របស់​យើង​​គឺ​បង្ហាញ​កំពូល​វិរជន​ពិត​ប្រាកដ​​ដែល​ផ្តល់​ឲ្យ​ពិភព​លោក​នូវ​សេចក្តី​សង្ឃឹម​ ក្តី​សុបិន​ ការ​ជំរុញ​លើក​ទឹក​ចិត្ត​ និង​អនុភាព។ ភាគ​ច្រើន​បំផុត​​នៃ​​ជើង​ឯក​ពិភព​លោក​ដ៏​​ខ្លាំង​ក្លា​​​ក្នុង​ប្រវត្តិ​សាស្ត្រ​​​បាន​ជំនះ​នឹង​ភាព​ក្រីក្រ​​ដែល​មិន​អាច​វាស់​ស្ទង់​បាន​​​ ការ​លំបាក​វេទនា​ហួស​ពី​ការ​ស្មាន​​ សោក​នាដកម្ម​ដែល​មិន​អាច​បរិយាយ​​អស់​ និង​ការ​ប្រមាថ​មើល​​ងាយ​ដើម្បី​​ឈាន​ទៅ​សម្រេច​​ក្តី​សុបិន​របស់​ពួក​គេ​ក្នុង​ជីវិត។ យើង​ខ្ញុំ​ចង់​បង្ហាញ​​កំពូល​វិរជន​ទាំង​នោះ​​ដល់​ពិភព​លោក​​ដើម្បី​ឲ្យ​ពួក​គេ​បាន​ជំរុញ​​​លើក​​កម្លាំង​ចិត្ត​ដល់​​មនុស្ស​ម្នា​រាប់​លាន​សែន​នាក់​​ដែល​មាន​ក្តី​សុបិន​ ធ្វើ​បន្ថែម​ទៀត​ និង​ទទួល​បាន​កាន់​តែ​អស្ចារ្យ​ថែម​ទៀត​ក្នុង​ជីវិត។ តាម​រយៈ​អំណាច​នៃ​សារព័ត៌មាន​ ការ​សរសេរ​រៀប​រាប់​សាច់​រឿង​ និង​ភាព​ស្រស់​ស្អា​នៃ​វិរជន​ យើង​ខ្ញុំ​​មាន​ឱកាស​ដ៏​ថ្លៃ​ថ្លា​ដើម្បី​អបអរ​តម្លៃ​ ក្តី​សុបិន​ ជំរុញ​លើក​កម្លាំង​ចិត្ត​ និង​ផ្លាស់​ប្តូរ​ពិភព​លោក។

អាស៊ី​ជា​ផ្ទះ​នៃ​ក្បាច់​គុន​ដែល​មាន​រយៈ​ពេល​​៥​០០០​ឆ្នាំ​មក​ហើយ​ និង​ជា​ពេល​ដែល​ត្រូវ​​រួបរួម​គ្នា​ជា​ទ្វីប​តែ​មួយ​​ស្ថិត​នៅ​ពី​ក្រោយ​ប្រវត្តិ​សាស្ត្រ​ វប្បធម៌​ ប្រពៃណៃ​ និង​តម្លៃ​របស់​យើង។ ក្តី​សុបិន​របស់​យើង​ខ្ញុំ​​គឺ​រួបរួម​​ពិភព​លោក​ទាំង​មូល​តាម​រយៈ​ការ​រៀប​ចំ​ពិធិ​​នៃ​ការ​បង្ហាញ​​រតនៈ​សម្បត្តិ​​វប្បធម៌​ដ៏​ល្អ​អស្ចារ្យ​បំផុត​​​នៅ​ក្នុង​ទ្វីប​​ឲ្យ​មាន​​សុខដុមរមនា។

យើង​គឺ​ជា​ ONE៕